បង្ហោះផ្សាយ

ខ្មែរ

Mealea

· 2019-07-17

តំណាងរាស្ត្រអាមេរិកមិនចង់ឲ្យក្រុមហ៊ុន​ Huawei រួចផុតពីបញ្ជីខ្មៅ

#តំណាងរាស្ត្រអាមេរិក ស្នើរតប់ស្កាត់លោកត្រាំដកក្រុមហ៊ុនហួវាយ# #សង្គម# #នយោបាយជាតិ#

0

តំណាងរាស្ត្រអាមេរិកមួយក្រុម មកពីគណបក្សធំៗទាំងពីរ បានស្នើសេចក្តីព្រាងច្បាប់មួយ ស្តីពីការរារាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ​ដកទណ្ឌកម្មពីក្រុមហ៊ុន​​ Huawei ​​មុនពេលពិភាក្សាជាមួយចិន នៅក្នុងវិស័យពាណិជ្ជកម្ម នាពេលខាងមុខ។

សេចក្តីព្រាងច្បាប់​នេះ មានឈ្មោះ «ការពារអនាគតសេវា 5G របស់អាមេរិក​( Defending America's 5G Future Act) » ហើយច្បាប់នេះ​នឹងរារាំងលោកត្រាំ ពីការដកក្រុមហ៊ុនហួវៃ ចេញពីបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្ម ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ។

នៅក្នុងសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់សភា  ដោយអាចទប់ស្កាត់រាល់ក្រុមហ៊ុនចិន​ ដែលមានសកម្មភាពគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ក្នុងនោះមានទាំងក្រុមហ៊ុនទូរគមនាគមន៍ និង​ក្រុមហ៊ុននានា របស់ចិន។

សកម្មភាពខាងលើ​របស់តំណាងរាស្ត្រអាមេរិក នឹងធ្វើឲ្យកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម ត្រូវជាប់គាំង ហើយមិនមែនចិនជាអ្នកខាតបង់នោះឡើយ អាមេរិកជាអ្នកខាតបង់ដូចគ្នា។ ចំពោះក្រុមហ៊ុន ​Huawei ​ក៏ដូចគ្នា ក្រៅពីអាមេរិក ក្រុមហ៊ុននេះ នៅតែបន្តរកស៊ីជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយរលូនបំផុត ៕ MEO085

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស