
Sovandary
· 2019-05-14
មិនថាអ្នកលំបាកយ៉ាងណាទេ សូមកុំធ្វើជាឪពុកម្តាយ៤ នេះឲ្យសោះ
0
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រភេទឪពុកម្តាយដែលអ្នកមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?
១. អ្នកមិនគួរធ្វើជាឪពុកម្តាយដែលបោះបង់កូនចោល មិនខ្វល់នឹងកូនទេ ព្រោះអាចធ្វើឲ្យកូនបាត់បង់ភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាព ព្រមទាំងបាត់បង់ក្តីស្រឡាញ់របស់មាតាបិតាទៀតផង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ដំណាក់កាលលូតលាស់របស់កូនជាខ្លាំង។ ដូចនេះ កូននឹងមិនងាយជោគជ័យឡើយ ព្រោះគេគ្មានឪពុកម្តាយកំដរតាំងពីតូច ដោយធ្វើឲ្យគេគ្មានជំនឿចិត្តលើខ្លួនឡើយ។
២. អ្នកមិនគួរធ្វើជាមាតាបិតាដែលប្រាប់កូនថា ចំណេះវិជ្ជាមិនសំខាន់ ដោយឲ្យគេឈប់រៀនតាំងពីវ័យក្មេង។ ការធ្វើបែបនេះ នឹងបំផ្លាញអនាគតកូនជាខ្លាំង ដោយធ្វើឲ្យគេគ្មានអ្វីសម្រាប់យកទៅប្រកួតជាមួយអ្នកដទៃឡើយ។ ដូចនេះ កូននឹងមិនអាចក្លាយជាបុគ្គលដែលជោគជ័យនោះទេ។
៣. ទោះបីជាប្រាក់ខែអ្នកខ្ពស់ ឬមុខរបរអ្នកធំ និងជោគជ័យខ្លាំងប៉ុណ្ណាទេ អ្នកមិនគួរចិញ្ចឹមកូនដោយទំនើងគេឡើយ ព្រោះអ្នកមិនអាចកំដរជិតខ្លួនគេអស់មួយជីវិតទេ ហើយរឿងអនាគតក៏អ្នកមើលមិនឃើញដែរ។ ដូចនេះ មានតែធ្វើឲ្យកូនដឹងពីការលំបាកខ្លះ ទើបអាចធ្វើឲ្យកូនលូតលាស់បានល្អ។
៤. អ្នកមិនគួរធ្វើជាឪពុកម្តាយដែលធូលរលុងពេកនោះទេ ដោយមិនខ្វាយខ្វល់នឹងកូនសោះ។ ការធ្វើបែបនេះ នឹងធ្វើឲ្យកូនឆាប់ខូចខ្លាំងណាស់ ដោយអាចដើរផ្លូវខុសបាន។ ដូចនេះ អ្នកគួរតែមានវិន័យចំពោះគេខ្លះ ទើបអាចអប់រំគេឲ្យក្លាយជាក្មេងល្អ និងមានគេគោរពស្រឡាញ់ច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់