បង្ហោះផ្សាយ

ខ្មែរ

Sovandary

· 2019-07-23

វិធីធម្មជាតិជួយព្យាបាលជំងឺកើតភ្លឺលើស្បែក

#សុខភាព# #ជំងឺ# #ជំងឺកើតភ្លឺលើស្បែក#

0

ជំងឺកើតភ្លឺគឺជាជំងឺដែលបង្កមេរោគលើស្បែកឬជំងឺសើស្បែកដែលបណ្តាលមកពីការឆ្លងមេរោគផ្សិតលើស្បែក។ កត្តាចម្បងដែលបណ្តាលឲ្យឆ្លងមេរោគគឺ គ្មានភាពអនាម័យ, ភាពទទឹក, ខ្សោយប្រព័ន្ធភាពស៊ាំ…។ ភ្លឺនេះច្រើនកើតនៅកន្លែងដូចជា៖ ដើមទ្រូង, ផ្ទៃមុខ, ក និងដៃ។ បញ្ហានេះបណ្តាលឲ្យបាត់បង់ជាតិពណ៌លើស្បែក និងមានរោគសញ្ញាដូចជា៖ របកស្បែក, រមាស់, ចេញដុំសៗលើស្បែក, ក្រហមស្បែក…។ អ្វីដែលសំខាន់ត្រូវព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីការពារការឆ្លងមេរោគទៅផ្នែកផ្សេងៗទៀតនៃរាងកាយ ហើយខាងក្រោមនេះជាឱសថធម្មជាតិ មួយចំនួនអាចជួយព្យាបាលបញ្ហាកើតភ្លឺនេះបាន៖

• យកប្រេងអូលីវសុទ្ធលាយជាមួយនិងប្រេងតែ( tea tree oil)២ទៅ៣តំណក់ បន្ទាប់មកយកល្បាយដែលលាយរួចមកលាបលើតំបន់ដែលមានបញ្ហា ទុកចោល២០នាទី។ សូមអនុវត្តន៏តាមវិធីនេះរហូតទាល់តែភ្លឺរបស់បាត់ពីលើស្បែក។

• សូមយកខ្ទឹមស្រស់៤ទៅ៥កំពឹស មកច្របាច់យកតែទឹកទុកលាប លើកន្លែងដែលមានកើតភ្លឺ ទុកចោល៤ទៅ៥នាទី រួចសឹមលាងសម្អាតដោយទឹកស្អាត។

• ទឹកដោះគោជូរមានប្រសិទ្ធភាពក្នុងការ ព្យាបាលជំងឺកើតភ្លឺ ដោយគ្រាន់តែ យកទឹកដោះគោមកលាបលើស្បែកដែលមានបញ្ហា រួចទុកចោល៤ទៅ៥នាទី ទើបលាងទឹកចេញឲ្យស្អាត អនុវត្តន៏តាមវិធីនេះរហូតទាល់តែភ្លឺរលប់បាត់ពីស្បែក។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស