
kuon
· 2019-05-15
បើមានអាការទាំងនេះបញ្ជាក់ថាតម្រងនោមមានបញ្ហាហើយ!
0
ប្រហែលជាអ្នកធ្លាប់អានអត្ថបទណាមួយដែលបង្ហាញថា មនុស្សម្នាក់អាចរស់នៅក្នុងជីវិតធម្មតាទោះបីជាមានតម្រងនោមតែមួយក៏ដោយ។ ថ្វីបើការពិតវាអ៊ីចឹងមែន តែយកល្អគួរតែកុំសាកល្បងអី និងគួររក្សាតម្រងនោមឲ្យនៅពីរដដែលទើបជារឿងល្អ។ ជាធម្មតា តម្រងនោមរបស់មនុស្សយើងមាននាទីបញ្ចេញជាតិពុល និងកាកសំណល់ពីក្នុងចរន្តឈាម ដើម្បីកុំឲ្យកោសិកាក្នុងរាងកាយមានបញ្ហា។ ការរក្សាជាតិទឹកឲ្យមានតុល្យភាពល្អក៏ជារឿងជួយឲ្យមានសុខភាពល្អ ហើយក៏ជាមុខងារដ៏សំខាន់របស់តម្រងនោមដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានបញ្ហានៅតម្រងនោម វាអាចនឹងបង្ហាញអាការៈខុសធម្មតាដូចខាងក្រោមនេះហើយ៖
១. អស់កម្លាំងជាប់
តួនាទីដ៏សំខាន់មួយរបស់តម្រងនោមគឺច្រោះជាតិពុលពីក្នុងឈាម។ បើសិនជាតម្រងនោមមិនមានមុខងារត្រឹមត្រូវល្អទេ វាទំនងជាធ្វើឲ្យជាតិពុលកកកុញក្នុងឈាម ហើយក៏ធ្វើឲ្យមានអារម្មណ៍អស់កម្លាំងគ្រប់ពេលដែរ។
២. មិនឃ្លានអាហារ
មានរឿងច្រើនណាស់ដែលអាចបន្ទោសលើករណីមិនឃ្លានអាហារ ហើយការដែលមានបញ្ហាមួយក្នុងតម្រងនោមក៏ជាដើមហេតុមួយដែរ។ វាអាចទាក់ទងនឹងការកកកុញសារធាតុជាច្រើនក្នុងតម្រងនោម ដែលវាមិនអាចបញ្ចេញចោលអស់។
៣. មិនអាចផ្ចង់អារម្មណ៍បាន
ការដែលមានជាតិពុល និងកាកសំណល់ក្នុងឈាមច្រើនដោយសារតែតម្រងនោមធ្វើការមិនបានល្អក៏អាចមានឲទ្ធិពលមិនល្អចំពោះមុខងារខួរក្បាលដែរ។ អ្នកប្រហែលជាពិបាកក្នុងការផ្ចង់អារម្មណ៍ និងការចងចាំដែរ។
៤. ស្បែកស្ងួត និងរមាស់
ការដែលតម្រងនោមមិនមានសុខភាពល្អ វានឹងធ្វើឲ្យស្បែកស្ងួត និងរមាស់ដែរ។ ការពិតមួយសម្រាប់រឿងនេះគឺថា តម្រងនោមមិនអាចច្រោះឈាមយ៉ាងមានប្រសិទ្ធភាពទេ ហើយវាក៏ជាអ្វីដែលអាចផ្តល់ផលអវិជ្ជមានដល់ស្បែកផងដែរ។ អតុល្យភាពជាតិរ៉ែក្នុងខ្លួនបណ្តាលឲ្យតម្រងនោមមានបញ្ហា និងស្បែកមានបញ្ហាទៀត។
៥. ហើម
តួនាទីមួយរបស់តម្រងនោមគឺរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ ហេតុដូច្នេះហើយ អ្នកប្រហែលជាមានបញ្ហាហើមខ្លួនដែរបើសិនជាតម្រងនោមមិនអាចធ្វើការងារមួយនេះបានយ៉ាងល្អទេនោះ។ អ្នកប្រហែលជាសម្គាល់ឃើញថា ភ្នែក និងមុខទាំងមូលទៅជាហើមយ ហើយវាទំនងជាកើតឡើងនៅប្រអប់ជើង និងកែងជើងផងដែរ។
៦. នោមញឹកញាប់ ឬមិនញឹក
ការដែលមានបញ្ហាមួយទៅលើតម្រងនោម អាចធ្វើឲ្យអ្នកនោមញឹក ឬមិនសូវនោមផង។ បើសិនជាអ្នកមិនសូវនោមទេ អ្នកប្រហែលជាសម្គាល់ឃើញថា ទឹកនោមទៅជាខាប់។ ឈាមក្នុងទឹកនោមក៏អាចជាសញ្ញាបញ្ជាក់ថា តម្រងនោមមិនស្រួលហើយ។
៧. រមួលក្រពើ
ចាប់តាំងពីការងាររបស់តម្រងនោមគឺជាអ្នកសម្របសម្រួលដល់តុល្យភាពទឹកមក អ្នកប្រហែលជាធ្លាប់មានអាការៈរមួលក្រពើច្រើនដងដែរបើសិនជាអ្នកមានបញ្ហានៅតម្រងនោមដោយសារតែអតុល្យភាពអេឡិចត្រូលីត្រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកថតរូបម្នាក់ យកកុំព្យួទ័រដំបូងរបស់គាត់មកឆ្នៃជាកាមេរ៉ាបែបបុរាណ យ៉ាងប្លែក

(Update)៖ រញ្ជួយដីនៅប្រទេសប៉េរូ ស្លាប់ និងរបួសជិត២០នាក់

វិធីសាស្រ្តងាយៗ! មិនបាច់តែងខ្លួនស្អាតពេកក៏មិនខ្វះអ្នកចូលចិត្តចង់ក្បែរ ឲ្យតែមានចរិត ៥ យ៉ាងនេះ….

ស្រឡាញ់គ្នាបានមួយខែ លុះបាត់ទូរស័ព្ទនិងលុយ ខាងប្រុសវាយដំខាងស្រីចាស់ដៃ ចុងក្រោយជាប់ខ្នោះ

យោបល់ទាំងអស់ (0)