
kuon
· 2019-05-27
(Update)៖ រញ្ជួយដីនៅប្រទេសប៉េរូ ស្លាប់ និងរបួសជិត២០នាក់
0
ការរញ្ជួយដីកម្រិត ៨រ៉ិចទ័រ នៅភាគខាងជើងប៉េរូ កាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង១៨នាក់ផ្សេងទៀតរងរបួស ។
មន្ត្រីនៅក្នុងតំបន់ បានបញ្ជាក់ថា លំនៅឋានជាច្រើនខ្នងបានបាក់រលំ និងសង្កត់លើពលរដ្ឋ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ នៅតាមតំបន់ជាច្រើន។ នៅក្នុងគ្រោះធម្មជាតិដ៏សាហាវនេះ បានធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋជាង៥០ខ្នង បានរងនូវការខូចខាត ។
ប្រជាជនបានរត់ចេញពីលំនៅឋានរបស់ខ្លួនទៅឈរនៅតាមដងផ្លូវ ការពារខ្លាចក្រែងបាក់រលំផ្ទះសង្កត់ពីលើ ។ ដោយឡែកក្រសួងការពារជនស៊ីវិលប៉េរូ បានអះអាងថា បុរសម្នាក់បានស្លាប់ដោយសារជញ្ជាំងផ្ទះរបស់គាត់បាក់សង្កត់ពីលើ ។ រីឯការរញ្ជួយដីនេះបានកើតឡើង នៅវេលាម៉ោង២ និង៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា (ម៉ោងនៅក្នុងតំបន់) ។
លោកប្រធានាធិបតីប៉េរូ បានចាត់ទុកថា នេះជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត មិនធ្លាប់មានរយៈពេល១២ឆ្នាំ នៅក្នុងប្រទេសមួយនេះ ។ គ្រោះធម្មជាតិដ៏ធ្ងន់នេះបានកើតឡើង នៅចម្ងាយប្រហែល៧៥គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃទីក្រុង Lagunas និងមានជម្រៅ ប្រហែល១១០គីឡូម៉ែត្រ។
ក្រុមភូមិសាស្ត្រអាមេរិក (USGS) និងប៉េរូ បានអះអាងថា ការរញ្ជួយដីនេះ មានកម្រិត៨រ៉ិចទ័រ ហើយវាបានញាប់ញ័រយ៉ាងតិច២នាទី។ ប្រព័ន្ធផ្សាយប៉េរូ បានផ្សាយថា ការរញ្ជួយដីនេះបានញាប់ញ័រដល់ផ្នែកខ្លះ នៃប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកថតរូបម្នាក់ យកកុំព្យួទ័រដំបូងរបស់គាត់មកឆ្នៃជាកាមេរ៉ាបែបបុរាណ យ៉ាងប្លែក

បើមានអាការទាំងនេះបញ្ជាក់ថាតម្រងនោមមានបញ្ហាហើយ!

វិធីសាស្រ្តងាយៗ! មិនបាច់តែងខ្លួនស្អាតពេកក៏មិនខ្វះអ្នកចូលចិត្តចង់ក្បែរ ឲ្យតែមានចរិត ៥ យ៉ាងនេះ….

ស្រឡាញ់គ្នាបានមួយខែ លុះបាត់ទូរស័ព្ទនិងលុយ ខាងប្រុសវាយដំខាងស្រីចាស់ដៃ ចុងក្រោយជាប់ខ្នោះ

យោបល់ទាំងអស់ (0)