
TNAOT News
· 03-26
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3698
១. សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «សិស្សឈប់រៀនត្រឹមថ្នាក់ទី៩ ហើយទៅរៀនជំនាញ ក៏អាចទទួលបានសញ្ញាប័ត្រស្មើបាក់ឌុប»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាកម្ពុជាផ្លាស់ប្តូរប្រព័ន្ធអប់រំដ៏ពិសេសមួយ៖ «សិស្សឈប់រៀនត្រឹមថ្នាក់ទី៩ ហើយទៅរៀនជំនាញ ក៏អាចទទួលបានសញ្ញាប័ត្រស្មើបាក់ឌុបដែរ និងអាចទៅរៀនបន្តនៅមហាវិទ្យាល័យ»។
២. រដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាតសកម្មភាពមួយចំនួន និងចូលរួមការពារទប់ស្តាត់ទាំងអស់គ្នានៅឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់ សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖ សកម្មភាពហាមដាច់ខាត មិនឱ្យមានការនាំចូល ចែកចាយ និងដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ, ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬខូចខាតទ្រព្យសម្បត្តិ ព្រមទាំងមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះឡើយ។
៣. អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ពីស្ថានភាពគុណខ្យល់នៅកម្ពុជា ខណៈកំពុងប្រែប្រួលនៅតាមតំបន់មួយចំនួន
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាកំពុងមានការប្រែប្រួលនៅតំបន់ខ្លះក្នុងរយៈពេល២៤ម៉ោង ខណៈតាមរយៈទិន្នន័យដែលស្រង់បានពីស្ថានីយ និងឧបករណ៍តាមដាននិងត្រួតពិនិត្យគុណភាពខ្យល់ទាំង៥៩កន្លែងនៅទូទាំងប្រទេសបានបង្ហាញនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះថា រាជធានីភ្នំពេញមានកម្រិតភាគល្អិតនិចល PM2.5 បានឡើងលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។
៤. ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ហាមឃាត់ការប្រើប្រាស់ Power Bank លើជើងហោះហើររបស់ខ្លួន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានចូលរួមក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលកំពុងកើនឡើងដែលហាមឃាត់ការប្រើប្រាស់ Power Bank នៅលើជើងហោះហើរ។
៥. តារាកូរ៉េស្រី Go Min Si បានបរិច្ចាគប្រាក់ចំនួន ៥០លានវ៉ុន ដើម្បីគាំទ្រការសង្គ្រោះភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង
តារាសម្តែងស្រី Go Min Si បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន(ប្រមាណ ៣៥០០០ដុល្លារអាម៉េរិក) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅ Ulsan, Gyeongbuk និង Gyeongnam ស្ថិតក្នុងភាគអាគ្នេយ៍ របស់ប្រទេសកូរ៉េខាងត្បូង ។ នៅថ្ងៃទី ២៦ ខែមីនានេះ សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានប្រកាសថា តារាកូរ៉េស្រី Go Min Si បានចូលរួមចំណែកជួយដល់អ្នកដែលរងផលប៉ះពាល់ដោយការខូចខាតភ្លើងឆេះព្រៃដែលកំពុងកើនឡើងនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ តារាស្រីរូបនេះក៏បានបង្ហាញពីចំណាប់របស់ខ្លួនផងដែរថា ខ្ញុំពិតជាសោកស្តាយដែលឃើញការខូចខាតកាន់តែអាក្រក់ទៅៗ ខ្ញុំគ្រាន់តែចង់ជួយតាមគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើបាន ។ ខ្ញុំជឿថាពេលនេះជាពេលវេលាសម្រាប់ពួកយើងទាំងអស់គ្នា ហើយសង្ឃឹមថានឹងមានមនុស្សជាច្រើនចូលរួមទៅតាមអ្វីដែលយើងអាចជួយបាន។
៦. ចាប់ខ្លួនមនុស្ស២០នាក់ក្នុងការបង្ក្រាបគ្រឿងញៀននៅប្រ៊ុយណេ
ការិយាល័យត្រួតពិនិត្យគ្រឿងញៀនរបស់ប្រទេសប្រ៊ុយណេ បានចាប់ខ្លួនមនុស្ស ២០នាក់ដែលមានអាយុពី ១៨-៥២ឆ្នាំនៅក្នុងការបង្ក្រាបគ្រឿងញៀន នៅឯគម្រោងលំនៅដ្ឋានជាតិ Bukit Beruang ក្នុងស្រុក Tutong។
៧. នាយករដ្ឋមន្រ្តីកម្ពុជា ជម្រុញឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធ យកមរតកក្បាច់គុនបុរាណខ្មែរ ទៅផ្សព្វផ្សាយនិងហ្វឹកហាត់នៅតាមបណ្ដាប្រទេសនានា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រភិភូនៃស្ថានីយទូរទស្សន៍ថោន និងសហព័ន្ធប្រដាល់គុនខ្មែរ បន្តនាំយកមរតកក្បាច់គុនបុរាណខ្មែរ ទៅផ្សព្វផ្សាយឱ្យកាន់តែទូលាយនៅបណ្ដាប្រទេសនានា និងចង់ឃើញក្បាច់គុនមួយនេះមានអ្នកហ្វឹកហាត់នៅក្រៅប្រទេសកាន់តែច្រើន។ នេះជាការលើកឡើងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបការសម្ដែងការគួសម និងពិភាក្សាកាងារ ជាមួយគណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន នៅវិមានសន្តិភាព កាលពីថ្ងៃម្សិលមិញនេះ។
៨. បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ក្រោយធ្លាក់ចូលក្នុងរណ្តៅបាក់ដីលើផ្លូវហាយវ៉េក្នុងក្រុងសេអ៊ូលខណៈពេលកំពុងជិះម៉ូតូ
ហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅលើផ្លូវហាយវ៉េនៅភាគអាគ្នេយ៍នៃរដ្ឋធានីកូរ៉េខាងត្បូង ខណៈចរាចរណ៍កំពុងមមាញឹកលើដងផ្លូវក៏ស្រាប់តែបាក់ស្រុតដីភ្លាមៗក្លាយជារណ្តៅដ៏ធំមួយ បណ្តាលឲ្យម៉ូតូមួយគ្រឿងធ្លាក់ចូលពេញទំហឹង។
៩. គ្រូបង្វឹកជម្រើសកម្ពុជា បង្ហាញការសោកស្ដាយខ្លាំងចំពោះលទ្ធផលប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-អារូបា នូវលទ្ធផល ២-១ នាយប់មិញនេះ
ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ២-១ ខណៈគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ហាក់បង្ហាញការស្ដោយខ្លាំងចំពោះលទ្ធផលមួយនេះ។ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលមានអ្នកទស្សនាជិត ១ម៉ឺននាក់នេះ ក្រុមមកពីទ្វីបអាមេរិកខាងត្បូង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះកម្ពុជា ២គ្រាប់ ត្រឹមរយៈពេល ១០នាទី ដែលធ្វើសម្រេចដោយកីឡាករ Walter Bennett និងកីឡាករ Rovien Ostiana ។
១០. ខេត្តកណ្ដាល ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)
ខេត្តកណ្ដាល អាចត្រូវបានចាត់ទុកជាខេត្តទីពីរ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីរាជធានីភ្នំពេញ ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងខិតខំជម្រុញនិងសហការជាមួយដៃគូរអភិវឌ្ឍន៍នានា ដើម្បីសម្រេចគោលដៅបណ្ដាខេត្តនានាទទួលបានជ័យលាភីជាខេត្ត ODF និង ODF+នាពេលខាងមុខ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ

បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· ម្សិលមិញ
😍😍
អូនតា លេខកូដ63230368
· 03-26
😍😍
- 1
ទៅកាន់