
Reaksmeychhorpon
· 2019-05-19
សម្តេចតេជោ ហ៊ុន សែន ជូនអំណោយដល់គ្រួសារទើបនឹងសម្រាលបានកូនភ្លោះបីនាក់នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
0
ខេត្តសៀមរាប៖ គ្រួសារប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ដែលទើបនឹងសម្រាលបានកូនភ្លោះបី កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
កូនភ្លោះទាំង០៣នាក់នេះ មានប្រុស២នាក់ និង ស្រី១នាក់ ដែលមានឪពុកឈ្មោះ អូ ញ៉ា និងម្តាយឈ្មោះ ឳ ស្រីរ៉ង មានស្រុកកំណើតនៅភូមិព្រះឬស្សី ឃុំព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករចំនួន ២០០ គីឡូក្រាម , ទឹកដោះគោចំនួន០១កេស , ស្ករសចំនួន០៥គីឡូក្រោម , ក្រម៉ា០២ , សារ៉ុង០២ និងថវិកាចំនួន៥លានរៀលផងដែរ។
លោក សេង ទៀង បានមានប្រសាសន៍នៅក្នុងពិធីប្រគល់អំណោយកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ថា ការយកអំណោយមកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឺកូនទាំងនោះជាចៅរបស់សម្តេច ហើយនឹងទទួលបានអំណោយដូចៗគ្នា។
លោក សេង ទៀង បានបន្ថែមថា ការមកចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កូនភ្លោះទាំង៣នាក់នេះ គឺជាលើកទី៣៤៥ ហើយ៕ អត្ថបទ&រូបភាពៈ ជា ស្រស់ ខេង ឧត្តម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ

យោបល់ទាំងអស់ (0)
គ្មានយោបល់