បង្ហោះផ្សាយ

ខ្មែរ

CHHORN

· 2019-05-29

មុន​មក​ជួប​កម្ពុជា ក្នុង​វគ្គជម្រុះ​World Cup ប៉ាគីស្ថានចាញ់​ U23​​បារ៉ែន ​២-១ ​

0

កាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ត្រូវបានក្រុមជម្រើសជាតិយុវជន U23 បារ៉ែន វាយបកយកឈ្នះ ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពនាទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន មុនធ្វើដំណើរមកតតាំងជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup qualification-AFC ឆ្នាំ២០២០ នៅសប្ដាហ៍ក្រោយ។

យ៉ាងណាមិញ ការប្រកួតកម្ដៅសាច់ដុំលើកដំបូងទល់នឹងក្រុមម្ចាស់ផ្ទះបារ៉ែន អំឡុងពេលក្រុមជម្រើសជាតិប៉ាគីស្ថាន ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប៉ះកម្ពុជានេះ ប៉ាគីស្ថាន បានបំប៉ោងសំណាញ់ទីក្រុម U23 បារ៉ែន ១គ្រាប់ ប៉ុន្ដែបន្ទាប់មកក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយបករហូតរកបាន ២គ្រាប់វិញ ដើម្បីយកឈ្នះបេក្ខភាពត្រៀមប្រកួតជម្រុះពានរង្វាន់ពិភពលោក ជាមួយក្រុមគោព្រៃកម្ពុជានេះតែម្ដង។

គួរបញ្ជាក់ថា តាមគម្រោងក្រោយបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅបារ៉ែន ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងធ្វើដំណើរមកកម្ពុជាតែម្ដង ដើម្បីប្រកួតជើងទី១ ក្នុងវគ្គជម្រុះ 2022 FIFA World Cup qualification-AFC ជាមួយក្រុមគោព្រៃកម្ពុជា នៅលើទីលានពហុកីឡដ្ឋានជាតិនាថ្ងៃទី០៦ ខែមិថុនាខាងមុខ បន្ទាប់មកទើបក្រុមទាំងពីរ ធ្វើដំណើរទៅប្រកួតកាត់សេចក្ដីជើងទី២ នៅប្រទេសកាតា ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គបន្ដនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)