
Bopha
· 2019-06-01
ផ្ទុះជំងឺ ប៉េសជ្រូកអាហ្វ្រិក ទី២ នៅហុងកុង, សត្វជ្រូកប្រហែល៤,៧០០ក្បាល ត្រូវសម្លាប់
0
មន្ត្រីហុងកុងបានបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិកបានឆ្លងរាលដាល នៅដែនកោះហុងកុងមួយនេះ ជាលើកទី២ បន្ទាប់ពីវាបានឆ្លងរាលដាលយ៉ាងខ្លាំងនៅចិនដីគោក ។ ការផ្ទុះឡើងជាថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា ជំងឺប៉េសជ្រូកអាហ្វ្រិកបាននិងកំពុងរាលដាលនៅភពខាងក្រៅ ក្រៅពីនៅចិនដីគោក ។ រដ្ឋាភិបាលបានបញ្ជាឲ្យសម្លាប់សត្វជ្រូកចំនួន ៤,៧០០ ក្បាលដើម្បីកាត់ផ្តាច់ឫសគល់ជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ។
កាលពីរសៀលថ្ងៃទី៣១ ខែឧសភា លោកស្រី Sohphia Chan ទទួលបន្ទុកកិច្ចការសុខាភិបាលបញ្ជាក់ថា ករណីជំងឺប៉េសជ្រូកអាហ្វ្រិកនេះ វាបណ្តាលឲ្យងាប់សត្វជ្រូក ប៉ុន្តែមិនគំរាមកំហែងដល់មនុស្សនោះឡើយ ។ ជំងឺនេះបានរកឃើញនៅទីតាំងសត្តឃាតមួយកន្លែងនៅតំបន់ New Territories ជាប់ព្រំប្រទល់ជាមួយខេត្ត Guangdong ភាគខាងត្បូងរបស់ប្រទេសចិន ។
អ្នកស្រីបន្តថា ទីតាំងសត្តឃាតនេះត្រូវបញ្ជាឲ្យបិទទ្វារកាលពីយប់ថ្ងៃទី៣១ ខែឧសភា ដើម្បីសម្អាត ។ ជំងឺប៉េសជ្រូកទីមួយ បានផ្ទុះឡើងកាលពីបីខែកន្លងមកហើយ បង្ខំឲ្យរដ្ឋាភិបាលចេញបញ្ជាសម្លាប់សត្វជ្រូកប្រហែល ៦ ៥០០ ក្បាល ដើម្បីការពារកុំឲ្យជំងឺប៉េសជ្រូកអាហ្វ្រិកនោះឆ្លងរាលដាល ។
ជំងឺប៉េសជ្រូកអាហ្វ្រិកនេះ បានឆ្លងរាលដាលស្ទើរតែគ្រប់ខេត្តទាំងអស់ នៅចិនដីគោក ចាប់តាំងពីករណីដំបូងគេ ផ្ទុះឡើងនៅក្នុងខែសីហា ឆ្នាំ២០១៨ ។ ករណីជំងឺប៉េសជ្រូកកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានរកឃើញនៅក្នុងសត្វជ្រូក ដែលកំពុងដឹកជញ្ជូនទៅកាន់ភាគនិរតីខេត្ត Guizhou ៕ thach086
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
បំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាត២ករណីផ្សេងគ្នា ស្លាប់មនុស្ស៧នាក់ នៅអាហ្វហ្គានីស្ថាន

ស៊ឹម ថៃណា ទប់អារម្មណ៍លែងបាន ព្រលះអ្នកបោកប្រាសនាង ទាំងព្រឹក

ដីអាងទឹកទួលបារាយណ៍អណ្តែតក្រុងព្រៃវែងដែលឈ្មួញជីកយកអាចម៍ដីត្រូវអាជ្ញាធរចុះផ្អាក តែមិនទាន់ដោះស្រាយទេ

Google របស់រុស្ស៊ី "Yandex" ត្រូវបានគេ Hacked ជាមួយប្រភេទមេរោគដែលហៅថា Regin ដើម្បីឈ្លបយកការណ៍លើគណនីអ្នកប្រើ

ការណែនាំពិសេស
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ

៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

យោបល់ទាំងអស់ (0)