បង្ហោះផ្សាយ

ខ្មែរ

Sawatdee

· 2019-06-11

Inter Milan ចង់ដោះដូររវាង Perisicនិង Lukaku តែ Man United ទារថ្លៃខ្លួន៦២ លានផោន

#Perisic# #កីឡា# #Inter Milan# #Lukaku# #បាល់ទាត់អន្តរជាតិ#

0

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទ ទី១០ ខែមិថុនានេះ បានសរសេរថាគ្រូបង្វឹកក្លឹប Inter Milan ថ្មីលោក Antonio Conte ក្រោយបានធ្វើដំណើរ ទៅដល់ក្លឹបមកលោកត្រូវបាន គេជឿជាក់ថាកំពុងតាមចែចង់ទិញខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku ពីអង់គ្លេសនៅរដូវក្តៅនេះ។

ប្រភពដដែលបានសរសេរទៀតថា Inter Milan ក៏បានដាក់ជាសំណើររួចផងដែរជា ទឹកប្រាក់មួយចំនួនរួមទាំងថ្នូរនឹងការដោះដូរនេះ គឺបូកបញ្ចូលទាំង ខ្សែប្រយុទ្ធ Perisic ផងដែរប៉ុន្តែត្រូវបានក្លឹបបិសាចក្រហម Man United បដិសេធសំណើរនេះចោល។

Solkjare ដឹកនាំក្លឹបបិសាចក្រហមទទួលបាន ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងតារាងកំពូលអង់គ្លេសទើបតែទិញបាន ខ្សែប្រយុទ្ធស្លាបស្តាំម្នាក់រួចហើយគឺ Daniel James តម្លៃ១៥ លានផោន មានន័យថាក្លឹបមិនចាំបាច់បន្ថែម កីឡាករក្នុងតំបន់នេះទៀតឡើយ។ ដូចនេះហើយទើបបិសាច ក្រហមបានដាក់ តម្លៃខ្លួន Lukaku ដាច់ក្នុងតម្លៃ៦២លានផោន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស