បង្ហោះផ្សាយ

ខ្មែរ

Kanika

· 2019-06-16

កីឡាករតេក្វាន់ដូWT ឈន គឹមហាក់ ខេត្តរតនគិរី ដណ្តើមមេដាយមាស នៃការប្រកួត National School Games

#កីឡាអន្តរជាតិ# #កីឡា# #តៃខ្វានដូ#

0

កីឡាករតេក្វាន់ដូ WT វ័យក្មេង ឈន គឹមហាក់ មកពីខេត្តរតនគិរី ដណ្តើមមេដាយមាស លើវិញញ្ញាសា សម្តែងមេគុនឯកត្តជនបុរស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។

សម្រាប់វិញញ្ញាសា សម្តែងមេគុនឯកត្តជនបុរស៖ កីឡាករវ័យក្មេង ឈន គឹមហាក់ មកពីខេត្តរតនគិរី ដណ្តើមមេដាយមាស កីឡាករ សុខ សញ្ចនា មកពីខេត្តមណ្ឌលគិរី ដណ្តើមមេដាយប្រាក់ និងកីឡាករ សែម សុខហៀង មកពីភ្នំពេញ ដណ្តើមមេដាយសំរិទ្ធ។ រីឯវិញញ្ញាសា សម្តែងមេគុនឯកត្តជននារី៖ កីឡាការិនី ហែម សុធីរា មកពីខេត្តតាកែវ ដណ្តើមមេដាយមាស កីឡាការិនី ព្រំ គឺមឡាង មកពីខេត្តបាត់ដំបង ដណ្តើមមេដាយប្រាក់ និងកីឡាការិនី ស៊ីម វឌ្ឃនា មកពីភ្នំពេញ ដណ្តើមមេដាយសំរិទ្ធ។

ដោយឡែកវិញញ្ញាសា សម្តែងមេគុនឯកត្តជនបុរសនារី៖ មន្ទីរអប់រំកាយ និងកីឡាខេត្តកំពត ដណ្តើមមេដាយមាស មន្ទីរអប់រំកាយ និងកីឡាខេត្តតាកែវ ដណ្តើមមេដាយប្រាក់ និងមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ ដណ្តើមមេដាយសំរិទ្ធ។

ចំណែកការប្រកួតខាងលើកនេះ សម្រាប់តេក្វាន់ដូស្ទីល WT យើង នឹងធ្វើការប្រកួតជាផ្លូវការ នៅថ្ងៃទី១៥ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ នៅអាគារប៊ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ហើយមាន១០រាជធានី-ខេត្តចូលរួម ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរិ ដែលមានកីឡាករ-កីឡាការិនីចំនួន៩២នាក់ ក្នុងនោះកីឡាការិនី៤១នាក់ ។

សម្រាប់វិញ្ញាសា៖ វិញ្ញាសាមេគុនឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ជាគូបុរស-នារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសា ប្រយុទ្ធឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) ចាប់ពីទម្ងន់ ៥៩-៦៣គ.ក្រ និង វិញ្ញាសា ប្រយុទ្ធឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ)ចាប់ពីទម្ងន់ ៥៣-៥៧គ.ក្រ ។

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់១១ ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស