បង្ហោះផ្សាយ

ខ្មែរ

Kanika

· 2019-06-17

ការស្ទង់មតិ៖ បេក្ខភាពJ.Biden នាំមុខលោកត្រាំ ក្នុងការបោះឆ្នោត ឆ្នាំ២០២០

#សង្គម# #អតីតអនុប្រធានាធិបតីអាមេរិក# #នយោបាយជាតិ#

0

បើតាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មាន Fox news បានប្រកាសឲ្យដឹងថា សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ខាងមុខនេះ បេក្ខភាព លោក J.Biden កំពុងនាំមុខលោក ដូណាល់ ត្រាំ  ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន។ លោក J.Biden ជាអតីតអនុប្រធានាធិបតីអាមេរិក មានបទពិសោធខ្ពស់ នៅក្នុងឆាកនយោបាយដឹកនាំប្រទេសអាមេរិក។

បើតាមលទ្ធផល នៃការស្ទង់មតិ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋអាមេរិក ចំនួន៤៩ភាគរយ គាំទ្រអតីតអនុប្រធានាធិបតីអាមេរិក។ ចំណែកលោក ដូលណាល់ ត្រាំ វិញទទួលបានការគាំទ្រតែ៣៩ភាគរយប៉ុណ្ណោះ។ ស្របគ្នានេះដែរ សមាជិកព្រឹទ្ធសភា លោក Bernie Sanders ក៏ទទួលបានសំឡេងគាំទ្រ នាំមុខលោក ដូណាល់ ត្រាំ រហូតដល់ទៅ៩ភាគរយ។ ចំណែកសមាជិក ព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ វិញ លោកស្រី Elizabeth Warren ក៏នាំមុខលោក ត្រាំ ប្រហែល២ភាគរយផងដែរ។


ជាមួយនឹងលទ្ធផល នៃការស្ទង់មតិខាងលើ បង្ហាញឲ្យឃើញថា លោក ត្រាំ គ្មានក្តីសង្ឃឹម នៅក្នុងការដឹកនាំអាមេរិកមួយអាណត្តិបន្ដទៀតឡើយ។ ប្រជាពលរដ្ឋអាមេរិក បានបាត់បង់ជំនឿទៅលើប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដោយសារលោកបានអនុវត្តនូវគោលនយោបាយ ធ្វើឲ្យអាមេរិកបាត់បង់ប្រជាប្រិយភាព នៅលើឆាកអន្តរជាតិយ៉ាងខ្លាំង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស