បង្ហោះផ្សាយ

ខ្មែរ

Thelma

· 2019-06-18

របស់ទាំង៨ដែលអាចនឹងត្រូវបានគេឈប់ប្រេីប្រាស់នាពេលអនាគត

#ចំណេះដឹង# #កូនសោរ# #ប្រេីប្រាស់# #អប់រំ និងការងារ#

0

ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ការវិវត្តន៍នៃរបស់ប្រើប្រាស់វាក៏ផ្លាស់ប្តូររូបរាងទៅតាមនោះដែរ ។ បើចាំមិនខុសកាលពីជាង១០ឆ្នាំមុន Floppy Disk ជាអង្គផ្ទុកទិន្នន័យដ៏សំខាន់មួយ ប៉ុន្តែសួរថារាល់ថ្ងៃអ្នកណាខ្លះកាន់ Floppy Disk ប្រើទៀត។ដើរតាមគន្លងចាស់ របស់ទាំងនេះក៏ត្រូវគេព្យាករណ៍ថានឹងលែងជារបស់អនាគតទៀតហើយ៖

១.កូនសោរ៖ គុណវិបត្តិដ៏ធំរបស់កូនសោរគឺដេកក្រៅផ្ទះនៅពេលបាត់ឬភ្លេចយកវាតាមខ្លួន។ សព្វថ្ងៃយើងអាចប្រើ App Connect ស្មាតហ្វូនដើម្បី lock និង unlock សោរទ្វាបាន (ប្រើសោរ Smart Lock) ដូច្នេះថ្ងៃអនាគតវានឹងរីកសាយភាយក្លាយជារឿងសាមញ្ញ។

២.សៀវភៅមេរៀន៖ ប្តូរពីកាន់និងស្ពាយសៀវភៅ៤ ៥ក្បាលជាមួយទម្ងន់ស្ទើរបាក់ស្មានឹង កាន់USBផ្ទុកសៀវភៅរាប់សិបក្បាលទម្ងន់មិនដល់១០០ក្រាម វានឹងធ្វើអោយមនុស្សចាប់ផ្តើមជ្រើសរើសEBookច្រើនជាងHard Copied។

៣.ប្រអប់សំបុត្រ៖ នៅស្រុកគេប្រអប់សំបុត្រនៅតែមាននៅឡើយ ប៉ុន្តែវាក៏នឹងបាត់រូបរាងក្នុងពេលឆាប់ៗដែរដោយសារតែវត្តមានរបស់emailព្រមជាមួយបណ្តាញសង្គមដូចជាFacebook Whatsapp Line Viberដែលអាចទាក់ទងគ្នាមិនប៉ុន្មាននាទីនោះ។

៤.ក្រដាសប្រាក់៖ វត្តមានApple payដែលតាមដោយAndroidpayព្រមជាមួយនឹងBank Cardsវាអាចអោយគេប្រមើលមើលថាថ្ងៃអវសាន្តនៃក្រដាសប្រាក់អាចនឹងមកដល់លឿនជាងការគិត។

៥.សេវាកម្មដែលបម្រើដោយបុគ្គលិក៖ ការបង្កើតនិងអភិវឌ្ឈន៍Robotក្លាយជាហនិភ័យដល់អ្នកបម្រើសេវាកម្មជាច្រើន។រាប់ចាប់ពីបុគ្គលិកផ្នែកលក់ភេសជ្ជៈទៅជាMachine ការវេចខ្ចប់ក្នុងរោងចក្រដោយប្រើRobot យើងអាចនឹងស្រមៃឃើញថាRobotនឹងជំនួសការងារមនុស្សយ៉ាងច្រើននាពេល១០ឆ្នាំខាងមុខ។

៦.ស៊ីឌីចម្រៀង៖ ការបាត់វត្តមានកាសែតចាក់ជំនួសដោយCDមិនបានយូរប៉ុន្មាននោះទេ ប៉ុន្តែCDហាក់ជាមិនបន្តសម័យរបស់ខ្លួនយូរទៀតដែរ ខណៈដែលបទចម្រៀងនាពេលនេះមានពេញសេវាកម្មOnlineទៅហើយ វាពិបាកណាស់ដែលមនុស្សនឹងងាកទៅរកទិញCDវិញនោះ។

៧.សៀវភៅសរសេរ៖ ស្រដៀងនឹងសៀវភៅមេរៀនដែរ សៀវភៅសរសេរកាន់តែខើចរួញប្រជាប្រិយភាពក្នុងចំណោមអ្នកសិក្សាជាពិសេស សិស្សថា្នក់សកលវិទ្យាល័យដោយសារតែការកត់ត្រាតាមLaptop Smartphone Tabletវាងាយស្រួលនិងផ្តល់ទំនុកចិត្តជាងសៀវភៅ។

៨.វេជ្ជបណ្ឌិតផ្នែកវះកាត់៖ ការវះកាត់ម្តងៗត្រូវការគ្រូពេទ្យមានជំនាញមិនតិចនោះទេ ប៉ុន្តែបើមើលទៅដល់ថ្ងៃអនាគតវិញ ការវះកាត់អាចនឹងត្រូវការតែវេជ្ជះបណ្ឌិតតែម្នាក់រួមនឹងកៅអីRobotមួយក៏អាចថាបាន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស