បង្ហោះផ្សាយ

ខ្មែរ

polea

· 2019-06-24

Alves ចាក​ចេញពី PSG បន្ទាប់ពី​ចំ​ណាយ​ពេល​២​រដូវ​កាល​

#កីឡា# #ក្លឹបPSG# #ខ្សែការពារ Dani Alves# #បាល់ទាត់អន្តរជាតិ#

0

ខ្សែការពារ Dani Alves របស់ប្រទេសប្រេស៊ីលនឹងចាកចេញពីក្លឹប Paris St-Germain បន្ទាប់ពី២រដូវកាលជាមួយនឹងក្លិបបារាំង។នេះបើយោងតាមប្រភពពី BBC។

អតីតខ្សែការពារក្លិប Barcelona និង Sevilla វ័យ ៣៦ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ ប្រកួតឱ្យក្លិប PSG បន្ទាប់ពីផ្ទេរចេញពី Juventus នៅឆ្នាំ២០១៧។

Alves បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ៥-០ ឲ្យក្រុមជម្រើសជាតិប្រេស៊ីលពេលប់ះប៉េរូក្នុងការប្រកួតក្របខ័ណ្ឌ Copa America ថ្ងៃបិទពូល កាលពីថ្ងៃសៅរ៍។

Alves បាននិយាយនៅលើ Instagram ថា “ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តចាកចេញពី PSG ដើម្បីស្វែងរកបទពិសោធផ្សេងទៀតនៅក្នុងជីវិត” ។រយៈពេល២ឆ្នាំនៅទីនេះ ខ្ញុំអត់ធន់និងបន្តកែលំអដើម្បីបំពេញបេសកកម្មរបស់ខ្ញុំប៉ុន្តែនៅក្នុងជីវិតអ្វីគ្រប់យ៉ាងមានការចាប់ផ្តើមនិងចុងបញ្ចប់ផងដែរ ហើយឥឡូវនេះ ពេលនេះបានមកដល់ចំណុចចុងក្រោយនៅទីនេះ។

Alves បានបន្ថែមថា “សូមអរគុណដល់មិត្តភក្តិទាំងអស់ដែលបានរស់នៅ ជាមួយគ្នាជាអារម្មណ៍ដ៍ល្អដែលខ្ញុំមិនអាចបំភ្លេចបាន”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស