បង្ហោះផ្សាយ

ខ្មែរ

polea

· 2019-06-07

ស្តេចល្អបំផុតទាំង 2 អង្គដែលមានបុត្រប្រុសយ៉ាប់ៗ

0

មានស្តេចជាច្រើននៃទ្វីបអឺរ៉ុបដែលមានវត្តមាននៅទ្វីបអ៉ឺរ៉ុបចាប់ពីព្រះចៅអធិរាជប៊ីហ្សង់ទីន Byzantine នឹងស្ដេចនៃប្រទេសជាច្រើនដូចជា ប្រទេសអង់គ្លេស អេស្ប៉ាញនិងបារាំង ដែលជាស្តេចដែលខ្លាំងៗ។តែភាពខ្លាំងរបស់ស្តេចដែលជាឪពុកមិនប្រាកដថាកូនអាចខ្លាំងដូចទេ។ ខាងក្រោមនេះគឺជាស្តេច2 អង្គ ដែលមានកូនប្រុសស្នងរាជយ៉ាប់ៗ៖

ស្តេចអេដវឺដទី 2 Edward II

ស្តេចអេដវឺដទី 2 នៅតូចនៅឡើយ នៅពេលឪពុករបស់លោកគឺស្ដេចអេដវឺដ I នៃប្រទេសអង់គ្លេសបានស្លាប់ភ្លាមៗនៅឆ្នាំ 1307 ។ ស្តេច Edward I ដែលត្រូវបានគេស្គាល់ថា Edward Longshanks គឺជាស្តេចដ៏គួរឱ្យខ្លាចមួយនៃប្រទេសអង់គ្លេសដែលល្បីល្បាញបំផុតដោយសារតែការបង្រាបការបះបោរបះបោររបស់ William Wallace និងបានព្យួរក។ Edward I ក៏ត្រូវបានគេជឿថាការមានស្នាដៃបង្រាបការបះបោរពីវ៉ែលផងដែរ។ លោកបានដាក់ឈ្មោះកូនប្រុសរបស់គាត់ថា អេដវឺដទី 2 ជាអ្នកគ្រប់គ្រងអង់គ្លេសដំបូងគេនៃប្រទេសវែល។ ។

នៅពេលដែលលោកត្រូវបានតែងតាំងជាស្តេចនៅឆ្នាំ 1307 ការរំពឹងទុកគឺមានសភាពខ្ពស់ពេកសំរាប់ស្តេចដ៏ក្មេងមួយនេះ។ ក្នុងសម័យរបស់លោក ត្រូវបានបរាជ័យដោយការចាញ់សង្រ្គាមនៅ Bannockburn ដោយការវាយប្រហាររបស់មេទ័ព Robert នៃប្រទេសស្កុតឡេន ហើយចុងក្រោយគាត់ត្រូវភៀសខ្លួនទៅអង់គ្លេសវិញទាំងក្តីអាម៉ាស។ Edward II ក៏មិនចូលចត្តភរិយារបស់គាត់ ដោយត្រូវបានគេដឹងថា គាត់មានទំនាក់ទំនងជាមួយបុរសភេទដូចគ្នា ដែលគាត់ពេញចិត្ត។ ចុងក្រោយ លោកត្រូវបានបង្ខំអោយផ្ទេររាជជូនកូនប្រុសរបស់លោកគឺ Edward III នឹងត្រូវបានប្រហារជីវិតដោយទោសរបស់ប្រទេស។ ស្តេចEdward II ត្រូវបានគេពិពណ៌នាថាជា ស្តេចបរាជ័យ។


ស្តេច Napoleon II

ស្តេច ណាប៉ូឡេអុងទី 2 មិនបានធ្វើអ្វីសោះក្រោយពេលទទួលរាជ្យពីឪពុកគឺស្តេច Napoleon Bonaparte ដែលជាអធិរាជបារាំងដែលបានច្បាំងទន្រ្ទានទឹកដីនៅអ៊ឺរ៉ុប។ ជីវិតរបស់ស្តេច Napoleon II បានបញ្ចប់យ៉ាងឆាប់រហ័សដែលគាត់មិនដែលរស់នៅនឹងធ្វើតតាម ការរំពឹងទុកដែលមានសក្តានុពលរបស់ឪពុកគាត់។ ការប្រសូតកូនប្រុសរបស់ណាប៉ូឡេអុងI ត្រូវបានប្រកាសឱ្យទៅទីក្រុងប៉ារីស ប៉ុន្តែបន្ទាប់ពីណាប៉ូឡេអុងបានចាញ់សមរភូមិនៅWaterloo លោកត្រូវបានគេនិរទេសខ្លួនហើយបានដាក់រាជ្យទៅកូនប្រុសវ័យក្មេងរបស់គាត់។ ណាប៉ូឡេអុងទី 2 មិនដែលបានគ្រងបល្ល័ង្កទេ ហើយត្រូវបានចញ្ចឹមធំឡើងនៅក្នុងប្រទេសអូទ្រីស។ ទោះបីជាគាត់ដឹងថា ពេលដែលគាត់នឹងធំធាត់ឡើង គាត់នឹងអាច ដណ្ដើមយកបារាំងមកគ្រប់គ្រងក៏ដោយ ដោយសារតែគាត់នៅតែមានអ្នកគាំទ្រដែលបានចាត់ទុកគាត់ជាអធិរាជស្របច្បាប់នៃប្រទេសបារាំង តែគាត់សុខចិត្តរស់នៅប្រទេសអូទ្រីស ដោយបំរើក្នុងយោធាអូទ្រីសទៅវិញ។ គាត់បានស្លាប់នៅអាយុ 21 ឆ្នាំ ក្នុងឆ្នាំ 1832 ដោយសារជំងឺរបេង ដោយមិនបានសោយរាជ្យនៅបារាំងនោះទេ។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស