
Dot
· 2019-07-11
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង
#ព្រៃវែង# #សង្គម# #នយោបាយជាតិ#
0
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ចើញចូលរួមពីគណៈកម្មាធិការសាខាខេត្ត រដ្ឋបាលសាលាខេត្ត មន្ត្រីក្រុមប្រតិបត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង ស្រុក ទាំង ១៣ សរុបអ្នកចូលរួមចំនួន ៧១នាក់ របៀបវារៈនៃកិច្ចប្រជុំ៖
១. របាយរាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
២. ផ្សព្វផ្សាយ និងដាក់ឆ្លងកម្មវិធីរៀបចំសន្និបាតគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥(២០១៩-២០២៥)
៣.ដាក់ឆ្លងកម្មពិធីសំណេះសំណាល និងបំពាក់កន្សែងចំនួន ១០វិទ្យាល័យ និងពិធីប្រគល់ថវិកាទ្រទ្រង់សកម្មភាពក្លឹបយុវជនកក្រកចំនួន ៦ក្លឹប
៤.មតិចូលរួមរបស់អនុសាខាក្រុង ស្រុក ទាំង ១៣ និងមន្ទីរអង្គភាព ជុំវិញខេត្ត
៥.បញ្ហាផ្សេងៗ
ជាកិច្ចចាប់ផ្ដើមលោកស្រី អ៊ុកមាស សូរីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអានរបាយការណ៍ប្រចាំឆមាសទី១ ដែលបានអនុវត្ត ក្នុងនោះរួមមាន បានផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខភាពក្នុងសហគមន៍សរុបបានចំនួន ៩១៧គ្រួសារ ក្នុងនោះគ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយ មាន២១៩ គ្រួសារបញ្ញាសុខភាពនិងការថែទាំសុខភាពមានចំនួន៦៩៨ គ្រួសារ។
បានសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្របានចំនួន ២៩ ខ្នង និងបង្គន់អនាម័យចំនួន២៤ បង្គន់នឹងមានសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាអស់ចំនួន១២៣.១៩៥.០០០រៀល បានចែកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បានចំនួន១៦២ ខ្នងផ្ទះ ស្មើនឹង ១៦២ គ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ១៧ ក្នុងផ្ទះស្មើនឹង ១៧ គ្រួសារ ចូលបុណ្យដល់គ្រួសារសពចំនួន៣៨នាក់និងរបួស ៣ នាក់ ក្នុងនោះមានលង់ទឹកស្លាប់ ៦នាក់ រន្ទះបាញ់២នាក់ ស្លាប់ដោយសារជំងឺ៥នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍១១នាក់ និងស្លាប់ដោយឧបទ្ទវហេតុចំនួន១៣នាក់ សរុបចំនួន ២១៩ គ្រួសារស្មើនឹង ៥៥ លើក ។
ជាមួយគ្នានោះលោក ជា សុមេធី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុងក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានដោះស្រាយរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានសំណូមពរត្រូវយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន មានដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបានសុខសុវត្ថិភាពល្អនៅមូលដ្ឋាន ក្នុងនោះដែរសាខាកាកបាទក្រហមខេត្ត និងសហការជាមួយមន្ទីរសុខាភិបាលចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហាជំងឺគ្រុនឈាម ជំងឺប៉េស្តជ្រូក ដែលកំពុងតែកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសអប់រំដល់ពួកគាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិដូចជាខ្យល់កន្ត្រាក់ បាតុភូតរន្ទះ ទឹកជំនន់ ជាដើម៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គយ នឹងចោទសួរម្ចាស់ក្រុមហ៊ុន នាំសំរាមប្លាស្ទិកចូលស្រុក ដើមសប្ដាហ៍ក្រោយ

ស្បែកជើងប៉ាត់តាប្រឡាក់ដីមួយគូនេះលក់ដេញថ្លៃបានជិតកន្លះលានដុល្លារ ដោយសារសហស្ថាបនិកក្រុមហ៊ុន Nike ជាអ្នករចនាវាដោយផ្ទាល់ដៃ

មនុស្សដែលនិយាយថាស្រលាញ់យើងនិងមនុស្សស្រលាញ់យើងពិតប្រាកដខុសគ្នាបែបណា?

លោកមូន ចេអ៊ីន មកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ

យោបល់ទាំងអស់ (0)