
Dot
· 2019-07-20
គយ នឹងចោទសួរម្ចាស់ក្រុមហ៊ុន នាំសំរាមប្លាស្ទិកចូលស្រុក ដើមសប្ដាហ៍ក្រោយ
#កាកសំណល់# #សង្គម# #សេដ្ឋកិច្ចជាតិ#
0
ភ្នំពេញ៖ ម្ចាស់ក្រុមហ៊ុន ជុង យៀន ប្លាស្ទិក (Chung yuen ) ដែលរកឃើញថា បាននាំចូលសំរាមប្លាស្ទិក ពីអាមេរិក និងកាណាដា ៨៣ កុងតឺន័រ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កោះហៅឲ្យចូលបំភ្លឺ នៅដើមសប្ដាហ៍ក្រោយ ។
លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីល្ងាច ថ្ងៃទី១៩ កក្កដា ថា នៅដើមសប្ដាហ៍ក្រោយ នឹងធ្វើការជាមួយក្រុមហ៊ុន ដោយហៅមកសាកសួរផ្ទាល់មាត់ថែមទៀត ពាក់ព័ន្ធ នឹងព័ត៌មានដែលក្រុមហ៊ុននាំចូលកាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ ។ លោកថា តាមលទ្ធផល នៃការស្រាវជ្រាវ គឺតម្រូវឲ្យក្រុមហ៊ុននាំទៅវិញ ហើយនឹងអាចពិន័យទៅលើក្រុមហ៊ុននោះ ដោយអាចប្រឈមវិន័យរដ្ឋបាល និងអាចប្រឈមការបិទក្រុមហ៊ុន។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦កក្កដា មានហេតុការភ្ញាក់ផ្អើល បន្ទាប់ពីបានរកឃើញ សំរាមប្លាស្ទិក ក្នុងកុងតឺន័រចំនួន៨៣ ទម្ងន់១៦០០តោន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ លោក គុណ ញឹម បានឲ្យដឹងថា ក្រុមហ៊ុននេះ មានថៅកែជាខ្មែរ ចំណែកអ្នកបម្រើការងារ ជាជនជាតិចិន ៕ DY
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ស្បែកជើងប៉ាត់តាប្រឡាក់ដីមួយគូនេះលក់ដេញថ្លៃបានជិតកន្លះលានដុល្លារ ដោយសារសហស្ថាបនិកក្រុមហ៊ុន Nike ជាអ្នករចនាវាដោយផ្ទាល់ដៃ

មនុស្សដែលនិយាយថាស្រលាញ់យើងនិងមនុស្សស្រលាញ់យើងពិតប្រាកដខុសគ្នាបែបណា?

លោកមូន ចេអ៊ីន មកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

យោបល់ទាំងអស់ (0)