
Dot
· 2019-07-29
មនុស្សដែលនិយាយថាស្រលាញ់យើងនិងមនុស្សស្រលាញ់យើងពិតប្រាកដខុសគ្នាបែបណា?
#រឿងនិទាន និងប្រលោមលោក# #មនុស្សស្រី# #កម្សាន្ត# #ស្រលាញ់#
0
ក្ដីស្រលាញ់របស់មនុស្សពីរនាក់ យើងអាចមើលដឹងតាមរយៈការបង្ហាញ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកនិងពាក្យសម្ដីដែលនិយាយចេញមកបូករួមទាំងកាយវិកានានា ដែលធ្វើចំពោះគ្នា។ តែតើយើងអាចដឹងថា មនុស្សដែលគ្រាន់តែនិយាយថាស្រលាញ់យើងនិងមនុស្សដែលស្រលាញ់យើងពិតប្រាកដដោយវិធីណា?
មនុស្សដែលគ្រាន់តែនិយាយថាស្រលាញ់យើង គេនឹងព្យាយាមនិយាយពាក្យថាស្រលាញ់ ចង់នៅក្បែរចង់មើលថែយើងជានិច្ចកាល ប៉ុន្តែគេតែងចង់ឱ្យយើងសម្របតាមគេ និងធ្វើអ្វីដែលគេចូលចិត្ត គេថែមទាំងមិនដឹងថាខ្លះដែលគេព្យាយាមទាញយើងឱ្យទៅធ្វើនូវរឿងដែលគេចូលចិត្តជារឿងដែលធ្វើឱ្យយើងមានសម្ពាធនិងពិបាកទៅវិញ។ គេចូលចិត្តទិញឬយករបស់ដែលគេស្រលាញ់មកឱ្យយើង ដោយប្រាប់យើងថា នេះជារបស់គេស្រលាញ់ទាំងដែលគេមិនដែលស្វែងយល់ច្បាស់ថា យើងស្រលាញ់អីពិតប្រាកដនោះទេ។ ទង្វើខ្លះគេគ្រាន់តែចង់បង្ហាញ ឬអួតទៅអ្នកដទៃថា គេមានយើងជាសង្សារ ហើយគេមានមនុស្សម្នាក់ដែលស្រលាញ់គេ ហើយធ្វើគ្រប់យ៉ាងតាមគេទាំងអស់។ ប៉ុន្តែវាខុសពីមនុស្សដែលស្រលាញ់យើងពិតប្រាកដ។
មនុស្សដែលស្រលាញ់យើងពិតប្រាកដ មិនមែនសុទ្ធតែបាននៅក្បែរយើង ថ្នាក់ថ្នមយើង ឬនិយាយពាក្យថាស្រលាញ់យើងគ្រប់ពេលនោះទេ ពេលខ្លះ គេគ្រាន់តែជាមនុស្សម្នាក់ដែលនៅក្បែរយើង ហើយធ្វើរឿងគ្រប់យ៉ាងសម្រាប់យើង ស្វែងយល់ចិត្តយើងច្បាស់ ថាយើងស្រលាញ់អ្វីពិតប្រាកដ។ គេតែងលួចសម្លឹងមុខយើងនៅពេលយើងមិនដឹងខ្លួន ហើយក៏លួចញញឹមម្នាក់ឯង ហើយក៏អាចធ្វើឱ្យយើងដឹងម្ដងម្កាលដែរ។ មនុស្សដែលស្រលាញ់យើងពិតប្រាកដ ជាមនុស្សដែលមានក្ដីស្រលាញ់ធំធេង ហើយហ៊ានលះបង់យើងឱ្យទៅអ្នកដទៃ បើគេគិតច្បាស់ថា អ្នកដទៃនឹងមើលថែយើងបានល្អ ហើយគេគិតថា យើងមានក្ដីសុខជាមួយអ្នកទៃ ហើយបើថ្ងៃណាមួយយើងមានបញ្ហាអ្វីគេនឹងតែងតែនៅឈរក្បែរយើងញញឹមដាក់យើងហើយនិយាយថា «មិនអីទេ ខ្ញុំនៅទីនេះ មិត្តម្នាក់នេះនឹងនៅក្បែរអ្នកជារៀងរហូត...»
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គយ នឹងចោទសួរម្ចាស់ក្រុមហ៊ុន នាំសំរាមប្លាស្ទិកចូលស្រុក ដើមសប្ដាហ៍ក្រោយ

ស្បែកជើងប៉ាត់តាប្រឡាក់ដីមួយគូនេះលក់ដេញថ្លៃបានជិតកន្លះលានដុល្លារ ដោយសារសហស្ថាបនិកក្រុមហ៊ុន Nike ជាអ្នករចនាវាដោយផ្ទាល់ដៃ

លោកមូន ចេអ៊ីន មកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

យោបល់ទាំងអស់ (0)