
Tola
· 2019-07-21
មុនពេលមានស្នេហា ត្រូវតែពិចារណាសំណួរខាងក្រោម
#រឿងនិទាន និងប្រលោមលោក# #មុនពេលមានស្នេហា# #កម្សាន្ត#
0
១. តើខ្ញុំត្រៀមខ្លួនរួចនៅដើម្បីរៀបការ?
វាមានហានីភ័យនៅពេលដែលយើង មានស្នេហា ដោយគ្មានផែនការដើម្បីរៀបការ ព្រោះវាអាចគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ដើម្បីកុំអោយផ្ដល់ឱកាស ដល់ការបែកគ្នា យើងត្រូវរៀបចំផែនការជាមួយគ្នាដើម្បីរៀបការ។
២. តើអ្វីជាគោលបំណងនៃការមានទំនាក់ទំនង?
ទំនាក់ទំនងដែលបែកបាក់ភាគច្រើន គឺទំនាក់ទំនងដែលគ្មានគោលបំណងច្បាស់លាស់។ ដូច្នេះមុននឹងមាន គឺតែរៀបចំ ថាតើអ្វីជាគោលបំណងនៃការមានទំនាក់ទំនង។ យើងមិនគួរមានទំនាក់ទនងស្នេហាដើម្បីគ្រាន់អួតគេ ឬមួយដើម្បីសប្បាយនោះទេ ព្រោះអ្នកចង់អោយទំនាក់ទំនងរបស់អ្នកនៅយូវអង្វែងរហូតដល់ចាស់សក់ស្កូវ ដូច្នេះត្រូវពិចារណាអោយបានម៉ត់ចត់ ព្រោះនៅពេលដែលអ្នកបែកបាក់ ការឈឺចាប់នឹងកើតឡើង ហើយរបួសចិត្តទាំងសងខាង។
៣. តើខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងស្នេហាដែរឬទេ?
ទំនាក់ទំនាក់ល្អ គឺតម្រូវអោយការប្ដេជ្ញាចិត្តខ្ពស់ និងពេលវេលាគ្រប់គ្រាន់ជាមួយគ្នា។ វាងាយនឹងបែកបាក់គ្នា នៅពេលយើងគ្មានពេលវេលាសម្រាប់គ្នា។
៤. តើខ្ញុំបានស្គាល់ពីលក្ខណៈរបស់មនុស្សប្រុស ឬមនុស្សស្រីបានកម្រិតណា?
គេថាមនុស្សស្រីគឺស្មុគស្មាញ រីឯមនុស្សប្រុសវិញគឺពិបាកយល់។ វាត្រឹមត្រូវណាស់ មនុស្សមិនមែនងាយយល់ចិត្តគ្នានោះទេ ហើយវាគឺពិតជាលំបាកក្នុងការយល់ចិត្តគ្នា។ ខ្ញុំលើកទឹកចិត្តលោកអ្នកដើម្បីអានសៀវភៅអំពីអាពាហ៍ពិពាល ឬទំនាក់ទំនងអោយបានច្រើន ព្រមទាំងស្វែងរកជំនួយដើម្បីព្រឹក្សាយោបល់អំពីរឿងនេះ។
៥. តើខ្ញុំត្រៀមខ្លួនដើម្បីទទួលយកលក្ខណៈថ្មី និងលក្ខណៈដើមរបស់មនុស្សដែលខ្ញុំស្រលាញ់ឬនៅ?
ត្រូវយល់ថា មនុស្សគឺខុសគ្នា នៅពេលយើងមានទំនាក់ទំនងជាមួយគ្នា ត្រូវរៀនយល់ចិត្តគ្នា និងស្គាល់លក្ខណៈខុសគ្នានេះ បើមិនដូច្នោះទំនាក់ទំនងនឹងឆាប់បែកបាក់គ្នាជាមិនខាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)