
Tola
· 2019-07-19
Apple កំពុងព្យាយាមសម្លាប់ក្បាលឆកលើ iPhone អាចឃើញផ្លែផ្កាឆ្នាំ ២០២០
#Apple# #បច្ចេកវិទ្យា# #ទូរសព្ទ#
0
Apple ប្រហែលជាកំពុងព្យាយាមកាត់បន្ថយទំហំនៃក្បាលឆក ហើយជម្រុះក្បាលឆកចោលតែម្ដង នៅលើ iPhone ដែលប្រកាសចេញក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ទៀតនេះ។ដំបូងជាការផ្ដល់ដំណឹងពីលោក Ming Chi-Kuo អ្នកវិភាគល្បីឈ្មោះ ដោយលោកបានបញ្ចេញដំណឹងតាមរយៈកំណត់ត្រាស្រាវជ្រាវថ្មីមួយ ចេញនៅលើវិបសាយចិន MyDrivers។
លោកបានអះអាងថា យ៉ាងហោចណាស់មួយក្នុងចំណោម iPhone ចេញឆ្នាំ ២០២០ នឹងបំពាក់នូវឡេនកាមេរ៉ាមុខទំហំតូចជាងមុន ដើម្បីបង្កើនវិមាត្រអេក្រង់ មានន័យថាក្បាលឆកអាចនឹងតូចជាងមុន។ទីពីរគឺ សារព័ត៌មាន China Times បានសម្រង់សម្ដីអ្នកវិភាគម្នាក់នៅក្រុមហ៊ុនបណ្ដាក់ទុន Credit Suisse ដែលជឿជាក់ថា Apple គ្រោងនឹងបញ្ចេញ iPhone ម៉ូដែលថ្មី ដែលគ្មានក្បាលឆក ឬគ្មាន Face ID នៅឆ្នាំ ២០២០។ អ្នកវិភាគអះអាងថា iPhone នឹងបំពាក់មុខងារកាមេរ៉ាបង្កប់ក្រោមអេក្រង់ជំនួស និងប្រើទ្រនាប់ស្កេនបង្កប់ពេញផ្ទៃអេក្រង់ ដែលស្ដាប់ទៅដូចជា Touch ID ដែលដំណើរការគ្រប់ទីកន្លែងលើអេក្រង់ iPhone យ៉ាងអ៊ីចឹង។អ្នកវិភាគជឿជាក់ថា iPhone ថ្មីទាំងបីចេញឆ្នាំ ២០២១ នឹងគ្មានក្បាលឆកទាំងអស់ ដើម្បីបំពេញការផ្លាស់ប្ដូរទៅកាន់កាមេរ៉ាបង្កប់ក្រោមអេក្រង់ និងទ្រនាប់ស្កេនខ្ចៅដៃពេញអេក្រង់។ របាយការណ៍អះអាងថា Apple ទំនងជានឹងបង្កើតបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ផ្ទាល់ខ្លួន ជាជាងពឹងពាក់លើភាគីផ្សេង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ

បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល

យោបល់ទាំងអស់ (0)