បង្ហោះផ្សាយ

ខ្មែរ

VINCENZO

· 2019-07-22

ចាក់ទឹក​ក្រៅ​ពាងក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ​ដែរ​

#គន្លឹះថែទាំសុខភាព# #ចាក់ទឹក​ក្រៅ​ពាង# #សុខភាព#

0

មានរឿង​ច្រើនណាស់ ដែល​ក្លាយជា​ចម្ងល់​នានា ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវភេទ ពេលខ្លះ វា​ពិបាក​នឹង​ជឿ​ទៀតផង តែ​វា​គឺជា​ការពិត​។ ការស្វែងយល់​អំពី បញ្ហា​ទាំងនេះ​បាន​ច្បាស់លាស់ អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ក្នុងពេល​រួមភេទ ជាមួយនឹង​ដៃគូ​របស់​អ្នក​។

​មនុស្ស​ភាគច្រើន​តែង​យល់ច្រឡំ​ថា ការបញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ប្រដាប់​ភេទ​នារី (​ចាក់ទឹក​ក្រៅ​ពាង​) អាច​ការពា​រការ​មាន​ផ្ទៃពោះ​បាន ប៉ុន្តែ វា​មិនមែន​ជា​ការពិត​នោះទេ ស្ត្រី​នៅ​តែ​អាច​មាន​ផ្ទៃពោះ ទោះបីជា​បុរស​ដក​លិង្គ មក​បញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ក៏ដោយ​។

​មុន​ពេល​មនុស្ស​ប្រុស​ឈាន​ដល់​ចំណុចកំពូល និង​បញ្ចេញ​ទឹកកាម មាន​មេ​ជីវិត​ឈ្មោល​ជាច្រើន​បាន​លេចចេញ ក្នុង​ពេល​អ្នក​កំពុង​រួមភេទ​រួចទៅហើយ ពិសេស ពេល​បុរស​មាន​សម្រើប​ខ្លាំង​។ ដូច​អ្នក​បានដឹងហើយថា ត្រឹមតែ​មេ​ជីវិត​ឈ្មោល​មួយ​ក្បាល គឺ​អាច​ធ្វើឲ្យ​ស្ត្រី មាន​ផ្ទៃពោះ​បាន​ហើយ​។ ម្យ៉ាងវិញទៀត ការចាក់​ទឹក​ក្រៅ​ពាង ក៏​នៅតែ​អាច​បង្ក​ការឆ្លង​ជំងឺ​កាមរោគ​បាន​ផង​ដែរ ប្រសិនបើ​អ្នក ឬ​ដៃគូ​អ្នក​មាន​ផ្ទុក​ជំងឺ​នោះ​។​

​ប្រសិនបើ​មនុស្ស​ប្រុស​និយាយថា “​កុំ​ភ័យ​អី ! បងអាច​ដក​វា​ចេញ​ទាន់ មុន​ពេល​បង​ឈានដល់​ចំណុច​កំពូល​” … កុំ​ជឿ​ឲ្យសោះ គ្មាន​នរណា​អាច​ទប់ស្កាត់​មេ​ជីវិត​ឈ្មោល មិន​ឲ្យ​លេចចេញ ក្នុងពេល​រួម​ភេទ​បាន​នោះទេ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​ការពារ និង​ប្រើប្រាស់​ស្រោមអនាម័យ ប្រសិនបើ​អ្នក​មិនទាន់​ចង់​បាន​កូន និង​មិន​ចង់​ឆ្លង​ជំងឺ​កាមរោគ​នោះ​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)