VINCENZO

· 2019-08-04

ពន្លកគុនខ្មែរ ធន់ វិស្ណុ ប្តេជ្ញារក្សាកំណត់ត្រាឈ្នះ នៅសង្វៀន”អធិរាជគុនខ្មែរ ISI PALM”

#សង្វៀន”អធិរាជគុនខ្មែរ ISI PALM”# #ធន់ វិស្ណុ# #ពន្លកគុនខ្មែរ# #កីឡា# #ប្រដាល់អន្តរជាតិ#

0

ធនធានគុនខ្មែរ វ័យក្មេង កំពុង ក្រសោបបានប្រជា ប្រិយភាព មួយរូប ធន់ វិស្ណុ អះអាង ថា ខ្លួននឹង ខិត ខំបង្កើនការ យកចិត្ត ទុកដាក់ ហ្វឹកហាត់ ឲ្យដិតដល់ និង ពេញកម្លាំង ដើម្បី ត្រៀមសម្រាប់ ជំនួបមិត្តភាពអន្តរជាតិ លើកដំបូង របស់ ខ្លួន ដោយ ត្រូវ តតាំង អ្នកប្រដាល់ថៃ យ៉តកាតញ្ញូ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ថ្ងៃអាទិត្យ សប្ដាហ៍នេះ ។កូនសិស្ស គ្រូ ធន់ សុភា វ័យ ១៦ ឆ្នាំ រូបនេះ ប្ដេជ្ញា ថា នឹង ប្រឹង ប្រែង ដណ្ដើមយកជ័យជម្នះ ដើម្បីឆ្ពោះទៅរក្សារកំណត់ត្រាឈ្នះរបស់ខ្លួន បន្ទាប់ពី ២៤ ប្រកួត ចុងក្រោយ មកនេះ នៅពុំទាន់ស្គាល់ចាញ់នៅឡើយ ។

វិស្ណុ ៖ “ មានអារម្មណ៍ ថាល្អបង ព្រោះលើកទី១ របស់ខ្ញុំ ដែលគេចាប់ឲ្យវ៉ៃគូអន្តរជាតិ ។ សប្ដាហ៍នេះ ខ្ញុំហាត់ បានពេញ ល្អ បង ព្រោះអាទិត្យមុនខ្ញុំទើប វ៉ៃហើយ ដែរ ។ ចឹងខ្ញុំហាត់បានពេញ។ ការ ប្រកួត របស់ខ្ញុំ២៦ប្រកួត ចាញ់២ និង ឈ្នះ២៤ ប្រកួតជាប់គ្នា។ នៅថ្ងៃអាទិត្យនេះ ខ្ញុំនឹង ខំប្រឹង យកជ័យជម្នះ នៅប៉ុស្ដ៍ភីអិនអិន។ ខ្ញុំនឹង រក្សាជ័យជម្នះមិនដែលចាញ់របស់ ខ្ញុំ ទៅមុខទៀត បង”។ប្អូនប្រុសអ្នកប្រដាល់ជើងខ្លាំង ធ្លាប់មានឈ្មោះ បោះសំលេង សៀវ ង៉ុយ រូបនេះ រៀបរាប់ទៀត ថា ទោះពុំធ្លាប់ ឡើងរេញប្រកួត ក្នុងគូអន្តរជាតិ កន្លងមក យ៉ាងណាក្ដី ប៉ុន្តែ រូបគេ ក៏សិក្សា និង ទទួលដំបូន្មាន ពីសិស្សច្បងៗ របស់ខ្លួន ដែលមាន បទពិសោធ កន្លងមក ផង ដែរ ។ធន់ វិស្ណុ បន្ត៖ “ ខ្ញុំមានបទពិសោធពីសិស្ស ច្បង ខ្ញុំបង។ ពេល ពួកគាត់ វ៉ៃជាមួយ ថៃ ចឹង ខ្ញុំលួចមើល បទពិសោធពីគាត់ វ៉ៃម៉េចៗ អីចឹង បង។ ខ្ញុំក៏អរគុណដល់ ប៉ុស្ដ៍ភីអិនអិន ដែល ផ្ដល់ឱកាស ឲ្យខ្ញុំបានវ៉ៃថៃ ហើយ សូម ឲ្យបងប្អូន គាំទ្រ ខ្ញុំផង ធន់ វិស្ណុ។ សូមបងប្អូន ជួយគាំទ្រ ខ្ញុំ ឲ្យបានច្រើន ថ្ងៃអាទិត្យនេះ នៅប៉ុស្ដ៍ភីអិនអិន ”។ សូមបញ្ជាក់ថា ក្រៅពីគូមិត្តភាពអន្តរជាតិ រវាង ពន្លកគុនខ្មែរ ធន់ វិស្ណុ និង ម្ចាស់មេដាយ ប្រដាល់យុវជនថៃ យ៉តកាតញ្ញូ នៅសង្វៀន ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នា ថ្ងៃអាទិត្យ ទី ០៤ ខែសីហា សប្ដាហ៍នេះ កាន់តែ ក្រើក អ្នកប្រដាល់ទម្ងន់ស្រាល សុខ រិទ្ធ ក៏ចូលខ្លួន ស្វាគមន៍ ជើង ខ្លាំង ថៃ ប្រាកាយហ្វា ដើម្បីអម គូ ប្រជែង ខ្សែក្រវាត់ ប្រាក់ ទី៣ វគ្គផ្ដាច់ព្រ័ត្រ រវាង លន បញ្ញា និង ជ្មួកភេត ផ្រានយីស៊ិបហុក ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់ តទៅ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)