បង្ហោះផ្សាយ

ខ្មែរ

VINCENZO

· 2019-08-02

Dybala ប្តូរ​យក Lukaku អត់​គ្រប់​ទេ ក្លឹប United ទាមទារ​ Juve ​ឲ្យ​បូក​កីឡាករ​ឆ្នើម​ម្នាក់​នេះ​ទៀត

#ក្លឹប Manchester United# #ការ​ដោះដូរ​កីឡាករ​# #កីឡា# #បាល់ទាត់អន្តរជាតិ#

0

ក្លឹប Manchester United ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​ជាមួយ​ភាគី​ខាង​ក្លឹប Juventus លើ​ការ​ដោះដូរ​កីឡាករ​ Dybala-Lukaku ​ប៉ុន្តែ​ជា​លទ្ធផល​សម្រេច​កន្លង​ទៅ​នេះ​ក្លឹប​បិសាច​ក្រហម​ហាក់​គិត​ថា​មិន​ទាន់​គ្រប់គ្រាន់ ដោយ​ទាមទារ​ឲ្យ​ក្លឹប​អ៊ីតាលី​បូក​ថែម​កីឡាករ​ម្នាក់​ទៀត។

តាម​សារព័ត៌មាន Goal ​បាន​ចុះ​ផ្សាយ​ថា United ​មាន​បំណង​ចង់​យក​ទាំង Dybala និង Mandzukic មក​ចូលរួម​នៅ Old Trafford ​ឲ្យ​ស៊ីសង​នឹង​តម្លៃ​ខ្លួន​របស់ Lukaku ដែល​ក្លឹប​កំណត់​ដល់​ទៅ ៩០ លាន​ផោន។

ចំណែក​ឯ​កីឡាករ​បែលហ្សិក​វិញ​បើ​តាម​របាយការណ៍​ទើប​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​បង្ហើប​ថា​រូប​គេ​បាន​ព្រមព្រៀង​នូវ​ប្រាក់​ពលកម្ម ៩លាន​អឺរ៉ូ/រដូវ​កាល​ជាមួយ​ក្លឹប​សេះ​បង្កង់​ហើយ ពោល​គឺ​ដំណើរការ​នៃ​ការ​ដោះដូរ​រង់ចាំ​តែ​ចម្លើយ​ម្ខាង​ទៀត​ប៉ុណ្ណោះ សឹម​ដំណឹង​ផ្លូវការ​អាច​ប្រកាស​ទៅ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស