
Kiri
· 2019-07-18
រថយន្តកូរ៉េដាច់ចង្កូតរេឡើងខឿនផ្លូវ ចំពេលរថយន្តដឹកអុសមកដល់បុកពីក្រោយស្លាប់២នាក់របួស៧នាក់
0
រាជធានីភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ ដោយម្នាក់កប់ក្រោមរថយន្ត និងម្នាក់ទៀតគៀបជាប់ក្នុងកាប៊ីន ខណៈដែលមនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនតូចអាយុ៣ឆ្នាំបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានបញ្ហាបច្ចេកទេសដាច់ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រួចរេទៅខាងស្តាំ ក៏ត្រូវរថយន្តធុនធំម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្របទិសគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តីកប់ក្រោមរថយន្ត ចំណែកប្រពន្ធនិងកូនរងរបួសធ្ងន់ ហើយរថយន្ត FUSO បន្តទៅបុកផ្ទប់ដើមឈើស្លាប់ម្នាក់ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ និងមនុស្ស៧នាក់ទៀតរងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ស្រាល៧នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវសមត្ថកិច្ចគាស់យកសាកសពចេញដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យប់មិញនេះ ជក់ចិត្តណាស់!! Dortmund ផ្ដួល Bayern លើកពានយ៉ាងសង្ហារមុនបើករដូវកាលថ្មី

ប្រទេសជប៉ុន បង្កើតរណ្ដៅ សិប្បនិម្មិតដំបូង នៅលើ អាចម៍ផ្កាយ

របៀបប្រើទឹកឃ្មុំព្យាបាលជំងឺក្អក មិនបាច់លេបថ្នាំ!

Maradona ខិលណាស់ដែរ! លួចមានស្រីនៅគុយបាបានកូនក្រៅខោ៣នាក់ ឥឡូវព្រមទទួលស្គាល់ជាកូនពេញសិទ្ធិ សរុបកូន៨ហើយ!!!

ការណែនាំពិសេស
ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

កាន់តែកៀកដាច់ឆ្នាំ ម្ចាស់ឆ្នាំទាំង ៤ រាសីកាន់តែផ្ទុះឡើង កើនលុយកើនលាភស្ដុក

បរិយាកាសពេញលេញ មកពិភពទឹកកកនិងព្រិលដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន "ទឹកកកនិងព្រិល"

យោបល់ទាំងអស់ (0)
គ្មានយោបល់