
Kiri
· 2019-08-04
យប់មិញនេះ ជក់ចិត្តណាស់!! Dortmund ផ្ដួល Bayern លើកពានយ៉ាងសង្ហារមុនបើករដូវកាលថ្មី
#យប់មិញនេះ# #កីឡា# #Bayern# #Dortmund# #បាល់ទាត់អន្តរជាតិ#
0
អាល្លឺម៉ង់៖ការប្រកួតពានរង្វាន់DFL-Supercupមុនបើករដូវកាល Bundesliga កាលពីយប់មិញ ក្លិបបាល់ទាត់Borussia Dortmundបានយកឈ្នះក្លិបBayern Munichក្នុងលទ្ធផល ២-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រនៅទីលាន ៨១ ៣៦៥នាក់។នៅក្នុងការប្រកួតនោះ គេសង្កេតឃើញ BayernMunich ជាអ្នកសម្រុកច្រើនជាង ហើយមានឱកាសស៊ុតដល់ទៅ ១៦ដង និងចំគោលដៅ ៧ដង ខណៈ Dortmund មានឱកាសស៊ុតត្រឹមតែ ៥ដង និងត្រូវគោលដៅ ៤ដងប៉ុណ្ណោះ។
២គ្រាប់របស់ Dortmund រកបានអតីតខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Paco Alcacer នៅនាទី ៤៨ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Jordan Sancho។គួរបញ្ជាក់ដែរថា ពានរង្វាន់មុនបើករដូវកាល DFL-Supercup នេះគឺជាពានរង្វាន់ដែលក្រុមជើងឯកលីគ Bundesliga ត្រូវប៉ះជាមួយក្រុមជើងឯក DFB-Pokal ប៉ុន្តែដោយសារតែកាលពីរដូវកាលមុន Bayern Munich បានឈ្នះពានទាំងពីរនោះ ទើបតម្រូវឲ្យក្រុមជើងឯករង ប៉ះជាមួយក្រុមជើងឯកក្នុងលីគវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រថយន្តកូរ៉េដាច់ចង្កូតរេឡើងខឿនផ្លូវ ចំពេលរថយន្តដឹកអុសមកដល់បុកពីក្រោយស្លាប់២នាក់របួស៧នាក់

ប្រទេសជប៉ុន បង្កើតរណ្ដៅ សិប្បនិម្មិតដំបូង នៅលើ អាចម៍ផ្កាយ

របៀបប្រើទឹកឃ្មុំព្យាបាលជំងឺក្អក មិនបាច់លេបថ្នាំ!

Maradona ខិលណាស់ដែរ! លួចមានស្រីនៅគុយបាបានកូនក្រៅខោ៣នាក់ ឥឡូវព្រមទទួលស្គាល់ជាកូនពេញសិទ្ធិ សរុបកូន៨ហើយ!!!

យោបល់ទាំងអស់ (0)
គ្មានយោបល់