
Samang
· 2019-07-19
គរសម្ភារ និងចតរថយន្តលើផ្លូវសាធារណៈ ហាមច្រើនដងមិនស្ដាប់ អាជ្ញាធរចុះចាប់
#ដាក់ទំនិញលើផ្លូវសាធារណៈ# #ផ្លូវសាធារណៈ# #សិប្បកម្មក្រដាស# #សង្គម# #នយោបាយជាតិ#
0
ភ្នំពេញៈ សិប្បកម្មផលិតក្រដាសចំនួន២ទីតាំងស្ថិតនៅទល់មុខគ្នាដែលម្ចាស់តែមួយ នៅតាមផ្លូវលេខ១០១៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែងតែយកកំណាត់ផ្លូវ ទុកដាក់ទំនិញ និងសម្ភារផ្សេងៗ ចតទុកទាំងរថយន្តតូចធំ រញេរញ៉ៃ បង្កនូវការលំបាកដល់ប្រជាពលរដ្ឋ ទើបអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅហាមឃាត់ និងណែនាំជាច្រើនលើកច្រើនសារួចមកហើយ ក៏នៅតែមិនស្ដាប់ ក៏ត្រូវសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាប និងរឹបអូស កលាពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ យកទៅរក្សាទុក នៅសាលាខណ្ឌ ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយ និងធ្វើកិច្ចសន្យា។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានលើកឡើងថា ម្ចាស់ថៅកែសិប្បកម្មក្រដាសខាងលើនេះ តែងតែយកកំណាត់ផ្លូវមកដាក់ ផ្ទុកសម្ភារអីវ៉ាន់របស់ខ្លួនរញេរញ៉ៃ រកផ្លូវដើរសឹងមិនចង់បាន។ រីឯអាជ្ញាធរមូលដ្ឋាន និងខណ្ឌតែងតែចុះមកហាមប្រាមដល់ម្ចាស់ សូមឲ្យរក្សាទុកផ្លូវ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់។ ប៉ុន្ដែម្ចាស់សិប្បកម្មខាងលើនេះនៅតែមិនព្រមស្តាប់សោះ រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹកនាំកម្លាំងគណៈបញ្ជាការកងឯកភាពខណ្ឌ ចុះចាត់វិធានការក្តៅតែម្ដង។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា សិប្បកម្មខាងលើនេះ គឺអាជ្ញាធរបាននចុះមកហាមជាច្រើនលើកច្រើនសាមកហើយ ពីរឿងយកអីវ៉ាន់មកដាក់គរ តាមផ្លូវសាធារណៈនេះ។ ប៉ុន្ដែម្ចាស់សិប្បកម្មនៅតែមិនព្រមស្តាប់ ទើបរសៀលថ្ងៃទី១៨ ខែកក្កដា កម្លាំងចម្រុះចុះប្រមូលសម្ភារ អីវ៉ាន់ណា ដែលទុកចោល នៅលើផ្លូវសាធារណៈ ដើម្បីយកទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឈប់នូសកម្មភាពរបស់ខ្លួន៕ ដោយលោក ផេង សុភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

Tripadvisor នឹងសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ជួយអភិវឌ្ឍដល់សហគមន៍ទេសចរណ៍

ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)