បង្ហោះផ្សាយ

ខ្មែរ

Soportevy

· 2019-07-29

klopp ថានៅក្នុងក្រុម Liverpool របស់លោក មានកីឡាករម្នាក់ ដែលក្លឹបទូទាំងលោកប្រាថ្នាចង់បាន

#កីឡា# #លោក Jurgen Klopp# #ក្រុម Liverpool# #បាល់ទាត់អន្តរជាតិ#

0

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានសាទរចំពោះការចុះកុងត្រាថ្មីរបស់កីឡាករ Divock Origi ដែលវាមើលទៅហាក់ជាសប្តាហ៍ដ៏អស្ចារ្យមួយរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ។

គួររំលឹកថា Origi បានបំពេញតួនាទីរបស់គេបានយ៉ាងល្អ សម្រាប់ក្រុមហង្សក្រហម Liverpool នៅពេលដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានពីរគ្រាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Barcelona ហើយក៏អាចស៊ុតគ្រាប់បាល់ នៅក្នុងអំឡុងជ័យជម្នះ ២-០ លើក្រុម Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រដែរ។

មិនតែប៉ុណ្ណោះលោក Klopp បាននិយាយទៅកាន់ Liverpool Echo ថា ៖ “ Divock បានធ្វើការសំរេចចិត្តក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ កាលពីរដូវកាលមុន ហើយគាត់សមនឹងទទួលបានវា (កុងត្រាថ្មីមួយ) ។

លោកបន្តទៀតថា ៖ “ មិនត្រឹមតែដោយសារគាត់បានហ្វឹកហាត់ខ្លាំងនោះទេ តែវាហាក់បីដូចគាត់បានពុះពារាល់បញ្ហាទាំងអស់ ។  ចាប់តាំងពីគាត់បានរងរបួសដ៏ធ្ងន់ធ្ងរមួយមក (ពេលប៉ះជាមួយ Everton កាលពីខែមេសាឆ្នាំ ២០១៦) វាហាក់ដូចជាអ្វីៗគ្រប់យ៉ាងត្រូវបានចប់ សម្រាប់គាត់ ។ ប៉ុន្តែបន្ទាប់មកពួកយើងព្យាយាមហ្វឹកហាត់ឡើងវិញ ហើយអ្នកបានឃើញពីលទ្ធផល ពិតណាស់ Divock ត្រលប់មកវិញហើយ ។ គេគឺជា Divock Origi ដែលពិភពលោកទាំងមូលចង់បាន ”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស