
vannak
· 2019-08-02
ជំងឺរលាកថ្លើមប្រភេទ C ជាជំងឺឆ្លង អ៊ីចឹងដឹងអត់ថា ឆ្លងតាមណាខ្លះទៅ?
0
ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C។ ជំងឺនេះមានលក្ខណៈពីរប្រភេទគឺប្រភេទស្រៀវស្រាវ និងរ៉ាំរ៉ៃ។ ក្នុងករណីរ៉ាំរ៉ៃ គឺអាចធ្វើឲ្យថ្លើមខូច ឬទៅជាមហារីកបាន។ សម្រាប់អាការស្រៀវស្រាវវិញ រោគសញ្ញារបស់វានឹងកើតឡើងនៅរយៈពេល ៦ខែ ដំបូងក្រោយពីឆ្លងរួច។
១. របៀបដែលជំងឺរលាកថ្លើមប្រភេទ C ឆ្លង
ជំងឺរលាកថ្លើមប្រភេទ C ឆ្លងតាមរយៈការប៉ះពាល់ឈាមជាមួយនឹងអ្នកជំងឺ។ មូលហេតុញឹកញាប់បំផុតនៃជំងឺរលាកថ្លើមប្រភេទ C គឺការប្រើម្ជុរចាក់ថ្នាំរួមគ្នាជាមួយអ្នកជំងឺ។ ការបង្ករោគក៏អាចចម្លងតាមរយៈការប្រើប្រាស់ម្ជុរសាក់ខ្លួនដោយមិនបានសម្លាប់មេរោគដែរ។ ម្តាយអាចចម្លងជំងឺរលាកថ្លើមប្រភេទ C ទៅទារកក្នុងពេលកើត ប៉ុន្តែមិនឆ្លងតាមរយៈការបំបៅដោះកូនទេ។ ការបង្ករោគអាចចម្លងតាមរយៈការប៉ះពាល់ឈាមដែលស្រស់ ឬស្ងួតដែរ ទោះបីជាឱកាសនៃការឆ្លងមានតិចក៏ដោយ។ វាអាចនឹងត្រូវស៊ីពេលរហូតដល់ ១៦ម៉ោង ឯណោះទើបឆ្លង។
២. របៀបដែលជំងឺរលាកថ្លើមប្រភេទ C មិនឆ្លង
ជំងឺនេះមិនដូចគ្នានឹងជំងឺផ្តាសាយទេ គឺវាមិនចម្លងតាមរយៈបរិយាកាសឡើយ។ មានន័យថា វាមិនអាចឆ្លងតាមរយៈកណ្តាស ក្អក ឬចែករំលែកអាហារជាមួយអ្នកដទៃឡើយ។ អ្នកក៏មិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទនេះតាមរយៈការថើប ឬឱបអ្នកដែលមានជំងឺដែរ ប៉ុន្តែមានការប្រឈមមុខតិចតួចដែរបើសិនជាអ្នកចែករំលែកនូវរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលអាចប៉ះពាល់នឹងឈាមដែលមានជំងឺដូចជា ឡាមកោរពុកមាត់ ឬថ្នាំដុសធ្មេញជាដើម។
ដោយយោងទៅតាម Mayo Clinic បានឲ្យដឹងថា ការប្រឈមនឹងការបង្ករោគពីការរួមភេទជាមួយអ្នកមានជំងឺ គឺមានអត្រាទាបបំផុតបើសិនជាដៃគូទាំងពីរជាមនុស្សស្រឡាញ់គ្មានមួយទល់នឹងមួយ។ ប៉ុន្តែអ្នកគួរតែប្រើស្រោមអនាម័យដែរបើសិនជាអ្នក និងដៃគូធ្លាប់មានដៃគូរួមភេទច្រើន ឬត្រូវរួមភេទជាមួយអ្នកមានជំងឺ។ ជាមួយគ្នានេះដែរចូរចៀសវាងការចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លនដែលត្រូវប៉ះពាល់ឈាម។
គ្រាន់តែធ្វើដំណើរផ្លូវឆ្ងាយទៅក្រៅប្រទេសមិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទ C ពីបរទេសឡើយដរាបណាអ្នកមិនមានការប៉ះពាល់ឈាម ឬបញ្ចូលឈាមដែលផ្ទុកវីរុស ឬមានជំងឺ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការហាមមិនអោយបរិភោគអាហារមុនក្រោកពីគេងឡើង

កីឡាករ KylianMbappeច្រាន Neymar ចេញពីក្រុម ខណៈអបអរជ័យជម្នះលើកពាន French Super Cup

Van Dijk ៖ ការចាញ់វគ្គផ្តាច់ព្រ័ត្រ UEL ឆ្នាំមុនជំរុញឲ្យក្រុមត្រៀមខ្លួនបានយ៉ាងល្អ

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលប្រាប់គ្រូពេទ្យទាំងអស់ថា កុំយកវិជ្ជាជីវៈធ្វើជំនួញ កុំកៀបស៊ីអ្នកជំងឺ

ការណែនាំពិសេស
កុំទុកចិត្តឱ្យសោះ មនុស្ស ៣ ប្រភេទនេះ រាប់អានមិនបានទេ ត្រូវនៅឱ្យឆ្ងាយពីពួកគេ

មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

មនុស្ស០៧នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយសាររថយន្តក្រុងបុកគ្នាពេញទំហឹងជាមួយកុងតឺន័រ នៅខេត្ត Prachinburi ប្រទេសថៃ

យោបល់ទាំងអស់ (0)