បង្ហោះផ្សាយ

ខ្មែរ

vannak

· 2019-08-05

កីឡាករ KylianMbappeច្រាន Neymar ចេញពីក្រុម ខណៈអបអរជ័យជម្នះលើកពាន French Super Cup

#French Super Cup# #កីឡា# #KylianMbappe# #បាល់ទាត់អន្តរជាតិ#

0

ការអបអរជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ដណ្តើមពាន French Super Cup របស់ក្លឹប PSG ប្រែល្អក់កករ បន្ទាប់ពីកីឡាករ KylianMbappe​ ហាក់ដូជជាបានច្រានកីឡាករ Neymar ចេញពីការថតរូបជាក្រុម។កីឡាករ Angel Di Maria និងMbappe រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់ដើម្បីជ័យជំនះសម្រាប់ក្រុមជើងឯកលីកបារាំងនេះយកឈ្នះក្រុម Rennes ២-១នៅក្រុងសេនជិនកាលពីថ្ងៃសៅរ៍។

ក្លឹប PSG បានអះអាងថា នេះគឺជាជោគជ័យដោយគ្មានវត្ថមានរបស់ Neymar ដែលកំពុងព្យាយាមចាកចេញពីក្លឹបនៅរដូវក្តៅនេះដើម្បីវិលត្រឡប់ទៅអតីតក្លឹប Barcelona វិញ។ទោះបីជាយ៉ាងណា Neymar នៅតែអាចទទួលបានមេដាយជើងឯក មុនពេលមិត្តរួមក្រុម Marco Verrattiបានទាញចូលក្នុងក្រុមដើម្បីអបអរនៅលើទីលាន។ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់មានអារម្មណ៍មិនសូវកក់ក្តៅនិងស្ទាក់ស្ទើរមិនចង់ឡើងវេទិកានោះទេ។ មិនយូរប៉ុន្មាន កីឡាករ Mbappe បានច្រាន Neymar ចេញខណៈពេលកីឡាករដទៃទៀតកំពុងអបអរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស