vannak
· 2019-05-31
Van Dijk ៖ ការចាញ់វគ្គផ្តាច់ព្រ័ត្រ UEL ឆ្នាំមុនជំរុញឲ្យក្រុមត្រៀមខ្លួនបានយ៉ាងល្អ
0
ខ្សែការពារ Virgil van Dijk និយាយថា “ការឈឺចាប់” ក្នុងការចាញ់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុនកំពុងតែជំរុញឱ្យគេនិងមិត្តរួមក្រុមរបស់គេត្រៀមខ្លួនបានយ៉ាងល្អដើម្បីប្រឈមមុខជាមួយនឹងក្រុម Tottenham នៅថ្ងៃស្អែក។ នេះបើយោងតាមប្រភពពី BBC។

ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យ ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល២០១៧/២០១៨ ក្រោមថ្វីជើង Real Madrid ។
ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានប្រាប់ BBC Sport ថា: «ខ្ញុំបានទទួលបទពិសោធន៍ជាច្រើនពីវាហើយសង្ឃឹមថាខ្ញុំអាចប្រើប្រាស់បទពិសោធន៍នេះពេលប៉ះ Spurs។ van Dijk បានបញ្ជាក់ថា ការឈឺចាប់ ក្នុងការចាញ់វគ្គផ្តាច់ព្រ័ត្រ UCL បានជំរុញឱ្យគេនិងមិត្តរួមក្រុមរបស់គេត្រៀមខ្លួនបានយ៉ាងល្អ។
គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool កំពុងតែសម្លឹងរកការឈ្នះពានរង្វាន់ជើងឯកអឺរ៉ុបជាលើកទី ៦ នៅពេលពួកគេជួប Spurs នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅឯកីឡដ្ឋាន Wanda Metropolitano ក្រុងម៉ាឌ្រីដ វេលាម៉ោង២រំលងអាធ្រាត្រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
តារាពហុជំនាញ ខាត់ សុឃីម បកស្រាយជុំវិញជនអគតិបង្ហោះពត៌មានបំភ្លៃលាបពណ៌ប៉ះពាល់ដល់ថ្នាក់ដឹកនាំ
តើអ្វីជាស្នេហា? ស្នេហាជាអ្វី? ?
យោបល់ទាំងអស់ (0)