
Phoebe Kitz
· 2019-08-05
ដឹងគន្លឹះប៉ុន្មានចំណុចនេះ ម៉ូតូអាចជិះបានរាប់ឆ្នាំគ្មានបញ្ហា
#ចំណេះដឹង# #គន្លឹះប៉ុន្មានចំណុចនេះ# #អាចជិះម៉ូតូរាប់ឆ្នាំ# #អប់រំ និងការងារ#
0
ប្រើប្រាស់ជាមួយម៉ូតូរាល់ថ្ងៃ បើចេះតែជិះទៅមុខមិនដឹងអីសោះក៏ពិបាកដែរ។ ក្រៅពីគិតគូរលើការលាងសម្អាតជាប្រចាំ ដើម្បីរក្សារូបរាងធ្វើម៉ូតូនៅមានសម្រស់ថ្មីទាក់ទាញ ការចេះត្រួតពិនិត្យបច្ចេកទេសខាងក្នុងគ្រឿងម៉ាស៊ីនក៏ចាំបាច់បំផុត ដើម្បីសុវត្ថិភាពនិងចៀសវាងការចំណាយធ្ងន់ធ្ងរលើការជួសជុល។ ដឹងគន្លឹះប៉ុន្មានចំណុចនេះ ម៉ូតូអាចជិះបានរាប់ឆ្នាំគ្មានបញ្ហា ៖
- សំបុកអ៊ែរ ៖ មានតួនាទីជួយច្រោះខ្យល់ក្នុងដំណើរការគ្រឿងម៉ាស៊ីន។ នៅពេលសំបុកអ៊ែរច្រោះខ្យល់មិនបានស្អាត ធ្វើឲ្យម៉ាស៊ីនដំណើរការរអាក់រអួល ម៉ាស៊ីនថយចុះថាមពល និងបញ្ចេញផ្សែងពុល។
- ទឹកបញ្ចុះកម្តៅ (Water Cooling System) ៖ ការពារច្រេះ ស្នឹម និងបញ្ចុះកម្តៅរបស់ម៉ាស៊ីន។ គុណភាពនៃទឹកបញ្ចុះកម្តៅថយចុះ អាចធ្វើឲ្យកើតមានច្រេះ ស្នឹម និងរំពុះ។ ស្នឹមនិងច្រេះ អាចធ្វើឲ្យធ្លាយធុងទឹក ដោយសារកើនឡើងកម្ដៅហួស។
- ប្រេងម៉ាស៊ីន (Engine Oil) ៖ ជួយកាត់បន្ថយសំណឹកគ្រឿងម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនមានសន្ទុះខ្លាំង។ កម្រិតរំអិលថយចុះ ធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅដែលអាចនាំខូចខាតដល់គ្រឿងម៉ាស៊ីន។
- ប្រេងហ្រ្វាំង (Oil Brake) ៖ ប្រេងថយគុណភាពនាំឲ្យហ្រ្វាំងគាំង ឬដំណើរការមិនបានល្អ។
- ប៊ូស៊ី ៖ ម៉ាស៊ីនខ្លាំង ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងបានល្អ។ ដល់ពេលដែលត្រូវផ្លាស់ប្តូរនៅពេលម៉ាស៊ីនខ្សោយ ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងមិនបានល្អ។
- ខ្សែហ្រ្វាំង (Brake Cables) ៖ មានប្រសិទ្ធភាពក្នុងការចាប់ហ្រ្វាំង។ នៅពេលហ្រ្វាំងមិនដំណើរការ អាចមានគ្រោះថ្នាក់ក្នុងពេលបើកបរ។
- ប្រេងពីញ៉ុងក្រោយ ៖ ធ្វើឲ្យការរំអិល និងការពារសំណឹកសំណុំពីញ៉ុងក្រោយ។ កម្រិតរំអិលថយចុះ ធ្វើឲ្យការកកិតនិងសំណឹកកើនឡើង។
- ស៊ីឡាំងចម្បង (ក្រឡហ្រ្វាំងលើ) ៖ ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនបានល្អ (ហ្រ្វាំងមិនស៊ី)។
- ខ្សែពាន ៖ តួនាទីបញ្ជូនចលនារង្វិលធ្វើឲ្យម៉ូតូមានសន្ទុះ។ នៅពេលបញ្ជូនចលនារង្វិលមិនបានល្អ ធ្វើឲ្យម៉ូតូខ្សោយសន្ទុះនិងអាចមិនដំណើរការ។
- ទុយោហ្រ្វាំង ៖បញ្ជូនសម្ពាធបានល្អ ធ្វើឲ្យការចាប់ហ្រ្វាំងមានប្រសិទ្ធភាព។ បញ្ជូនសម្ពាធមានបញ្ហាឬលេចធ្លាយ ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនដំណើរការ។
- ចានកនិងគ្រាប់ក ៖ ងាយដល់ការកាច់ចង្កូត ក្នុងពេលបើកបរ។ ពេលដែលត្រូវផ្លាស់ប្តូរ ពិបាកក្នុងការកាច់ចង្កូត ដែលអាចនាំគ្រោះថ្នាក់ ក្នុងពេលបើកបរ។
- ស៊ីឡាំងជំនួយ (ក្រឡហ្រ្វាំងក្រោម) ៖ ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងបានល្អ។ ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនបានល្អ (ហ្រ្វាំងមិនស៊ី)។
បញ្ជាក់៖ ការណែនាំទាំងនេះដកស្រង់និងកែសម្រួលបន្ថែមពីឯកសាររបស់ក្រុមហ៊ុនម៉ូតូហុងដា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)