បង្ហោះផ្សាយ

ខ្មែរ

TNAOTដំណើរកំសាន្ត

· 2019-09-03

រមណីយដ្ឋាន ចំការកូនព្រៃគគីរ

#ដើរលេង# #ចំការកូនព្រៃគគីរ# #ដើរលេងស្រុកខ្មែរ# #ខេត្តស្វាយរៀង#

312

រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរមានទីតាំងស្ថិតក្នុងតំបន់ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ រមណីយដ្ឋានចំការកូនព្រៃគគីរគឺជាព្រៃប្រវត្តិសាស្ត្រ មានទំហំរាប់ពាន់ហិកតា ដោយមានអាយុតាំងពីសម័យអាណានិគមន៍បារាំងមកម្ល៉េះ តែក្រោយសម័យសង្គ្រាមបានរំលងផុត ប្រជាជនធ្វើដីស្រែចម្ការលើតំបន់នោះយ៉ាងច្រើនធ្វើឱ្យទីតាំងព្រៃធម្មជាតិនេះខើចទៅៗ។ 

ប្រភពរូបថត៖ kohsantepheapdaily

ក្រោយមកសហគមន៍បានរៀបចំដាំកូនឈើធម្មជាតិឡើងវិញ ក៏ដូចជាកូនគគីរ រៀបចំសួន ធ្វើស្ពានសម្រាប់មើលព្រៃធម្មជាតិ បង្កើតឱ្យមានស្រះត្រីធម្មជាតិ កន្លែងស្ទូចត្រី សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ហើយកន្លែងនេះផងដែរក៏សម្រាប់ព្រះសង្ឃមកពីខេត្តដទៃសម្មាធិធ្វើធុតុង្គផងដែរ។ 

 

ប្រភពរូបថត៖ kohsantepheapdaily

នៅរមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ក៏មានកញ្ចុះសម្រាប់ភ្ញៀវទេសចរសម្រាកលំហែជាមួយធម្មជាតិ ស្ទូចត្រី និងពិសារម្ហូបឆ្ងាញ់ៗដែលមាននៅទីនោះ។ ចំពោះម្ហូបប្រពៃណីក្នុងតំបន់នេះមាន សម្លផ្សិតប្រចាក់ និងបបរផ្សិតប្រចាក់ និងម្ហូបឆ្ងាញ់ៗដទៃទៀតមាន ក្រចកជើងគោអាំង ទឹកប្រហុក ភ្លាអង្ក្រង សម្លម្ជូរអង្ក្រង មាន់ដុត និងមុខម្ហូបដទៃទៀតតាមការកម្មង់។ 

ប្រភពរូបថត៖ kohsantepheapdaily

 

ប្រភពរូបថត៖ kohsantepheapdaily

ប្រភពរូបថត៖ kohsantepheapdaily

ប្រភពរូបថត៖ kohsantepheapdaily

ដោយ៖ កុសល

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់