bayontv news
· 2020-03-24
ក្រុងភ្នំពេញ កំពុងក្លាយជាទីក្រុងប្រណីត និងកំពុងទាក់ទាញ
#ក្រុងភ្នំពេញ# #សង្គម# #អចលនទ្រព្យ# #ទីក្រុងប្រណីត# #ខៀវ កញ្ញរិទ្ធ#
412
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា កំពុងក្លាយជានិមិត្តរូបនៃទីក្រុងប្រណិត ដែលកំណត់ដោយគោលដៅជាមានខុនដូរខ្ពស់ៗ កំពុងបង្ហាញខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ មានបរិយាកាសរស់នៅបែបទំនើប ជាទីក្រុងដែលទំនុកចិត្ត និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងសេដ្ឋកិច្ច។
ឯកឧត្ដម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងពិធីអបអរសាទរ ចំពោះការលក់ចេញនូវកំណត់ត្រានៃគម្រោងប្លង់ដំបូង របស់មេស៊ុង ហ្គ្រេន (MESONG) នៅចុងសប្តាហ៍កន្លងមកនេះថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា មានអគារខ្ពស់ៗជាច្រើន ដែលបានរីកដុះដាលឡើង រួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណិត និងទាន់សម័យផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ជុំវិញនិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យនេះ វិស័យសំណង់ខ្ពស់ៗ ជាពិសេសការស់នៅតាមខុនដូរនានា ប្រជាពលរដ្ឋកម្ពុជាកំពុងចាប់អារម្មណ៍ នូវការរស់នៅអគារខ្ពស់ៗបែបនេះ និងក្លាយជានិមិត្តរូបនៃទីក្រុងប្រណិត ដែលកំណត់ជាគោលដៅជាខុនដូខ្ពស់ៗ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានបរិយាកាសរស់នៅបែបទំនើប , តំបន់ពាណិជ្ជកម្ម និងក្លឹបកម្សាន្តដ៏ប្រណីត ស្របតាមស្តង់ដារ នឹងធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការរស់នៅ។
ក្នុងឱកាសនោះដែរ លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ លើកឡើងថា “នៅក្នុងស្ថានភាពថ្មីៗនេះ ការធ្វើដំណើរទៅបរទេសអាចជាកង្វល់របស់មនុស្សមួយចំនួន ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជាយើង មិនមានដែនកំណត់លើអន្តោប្រវេសន៍ទេ ក្នុងនោះកម្ពុជាស្វាគមន៍ភ្ញៀវមកពីគ្រប់ប្រទេសនៅក្នុងពិភពលោក ព្រោះភ្ញៀវទេសចរគឺជាអ្នកបង្កើតចំណូល និងជាអ្នកផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទម្លាប់ ក្នុងការទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់ផងដែរ ។
លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បានលើកឡើង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងនៃមូលនិធិដោយ WONDER CAPITAL GROUP ក្នុងនោះក្រុមការងារគ្រប់គ្រងទាំងនោះ មានបទពិសោធន៍វិនិយោគនិងអចលនទ្រព្យជាង ២០ ឆ្នាំ នៅលើពិភពលោក ពួកគេបានកាន់តួនាទីទៅលើការប្រតិបត្តិអាស៊ី - ប៉ាស៊ីហ្វិក សម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិ ដែលមានទ្រព្យរាប់រយពាន់លានដុល្លារក្រោមការគ្រប់គ្រងឬអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក ពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ព្យាយាមបង្កើនការវាយលុក
យីអ៊ុនឡើងខ្លាំងណាស់! ក្នុងផ្ទះមានអ្នកកើតក្នុងឆ្នាំទាំង ៤ នេះនឹងមានលាភចូលផ្ទួនៗ គ្រងតំណែងតារាសំណាងប្រចាំខែមីនា
ឪពុកម្តាយ
អ្នកវិទ្យាសាស្ត្រ ៖ ការវិភាគថ្មី នៃសក់របស់ លោក Beethoven បង្ហាញពីមូលហេតុ ពីជំងឺអាថ៌កំបាំង
យោបល់ទាំងអស់ (0)