បង្ហោះផ្សាយ

ខ្មែរ

bayontv news

· 2020-03-24

UEFA សំរេចលើកពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League និង Europa League

#ពន្យារពេល# #កីឡា# #UEFA# #បាល់ទាត់អន្តរជាតិ# #វគ្គផ្ដាច់ព្រ័ត្រ#

1503

បាល់ទាត់៖ ស្ថានភាពនៃការរីករាលដាលឆ្លងនៃវីរុសកូរ៉ូណារឺ Covid-19 នៅមិនទាន់ស្រាកស្រាលនៅឡើយនៅតំបន់អឺរ៉ុប និងពិភពលោក ជាមូលហេតុដែលធ្វើឲ្យសមាគមបាល់ទាត់អឺរ៉ុប UEFA បានសំរេចពន្យារពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្របខណ្ឌ UEFA Champions League និង UEFA Europa League ហើយ។

UEFA បានបញ្ជាក់ថា គ្មានការសំរេចចិត្តពីកាលបរិច្ឆេទថ្មីណាមួយបានទេ ខណៈមេរោគរាតត្បាតនៅតែបន្ត ហើយលីគបាល់ទាត់តាមបណ្តាប្រទេសក្នុងអឺរ៉ុបសុទ្ធតែជាប់គាំង។ សំរាប់វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League រកបានតែ ៤ក្រុមប៉ុណ្ណោះឡើងវគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុមផ្សេងទៀតមិនទាន់បានប្រកួតជើងទី២ ដែលបានផ្អាកកាលពីថ្ងៃ១៧ និង ១៨ សប្តាហ៍មុន។ វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បើតាមកាលវិភាគគ្រោងនឹងធ្វើនៅទីក្រុង Istanbul ប្រទេសទួរគីថ្ងៃទី៣០ ខែឧសភា។ ចំណែកឯក្របខណ្ឌទី២ UEFA Europa League ដែលគ្រោងធ្វើនៅទីក្រុង Gdansk ប្រទេសប៉ូឡូញថ្ងៃទី២៧ ខែឧសភា និងវគ្គផ្ដាច់ព្រ័ត្រ Champions League ស្ត្រីថ្ងៃទី២៤ ខែឧសភាដដែលនោះសុទ្ធតែត្រូវបានពន្យារពេល៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស