បង្ហោះផ្សាយ

ខ្មែរ

Sokundara

· 2020-04-01

អតីតកីឡាករ Chelsea ម្នាក់ ត្រូវចោរមួយក្រុម គាស់ផ្ទះចូលលួចគ្រឿងអលង្ការ យ៉ាងភ្ញាក់ផ្អើល

#ចោរ# #Cole# #គ្រឿងអលង្ការ# #កីឡា# #Chelsea# #Ashley# #បាល់ទាត់អន្តរជាតិ#

19025

វីរបុរសរបស់ក្រុមតោខៀវ Chelsea លោក Ashley Cole ត្រូវបានក្រុមចោរមួយពាក់ម៉ាស់ ចូលលួចគ្រឿងអលង្ការក្នុងផ្ទះរបស់គេ, នេះបើតាមសារព័ត៌មានរបស់អង់គ្លេស The Sun បានចុះផ្សាយ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្រុមចោរដែលពាក់ម៉ាស់ទាំងអស់នោះ បានធើ្វការវ៉ាយទម្លុះចួលតាមទ្វារក្រោយនៃផ្ទះរបស់ Cole ខណ:សាមីខ្លួនបាននិយាយថា រូបគេត្រូវបានគំរាមនិងចងភ្ជាប់នឹងកៅអី។

«ចោរប្លន់ទាំងនោះ មានជំនាញហើយដឹងច្បាស់ថាពួកគេកំពុងធ្វើអ្វី។ ពួកគេច្បាស់ជាបានកំណត់គោលដៅ និងរៀបចំយុទ្ធសាស្រ្ដក្នុងការលួចនេះហើយ» Cole និយាយ។

Ashley Cole បច្ចុប្បន្នគឺជាអ្នកវិភាគបាល់ទាត់ និងជាគ្រូបង្វឹកក្រុមយុវជន Chelsea ផងដែរ។

សព្វថៃ្ង ប៉ូលីសកំពុងធើ្វការស៊ើបអង្កេតទៅលើករណីនេះ និងតាមប្រមាញ់ជនបង្កដែលបានប្លន់នោះ ខណ:ព័ត៌មានលំអិតនៃការវាយឆ្មក់នេះ មិនត្រូវបានប៉ូលីសបញ្ចេញឲ្យដឹងនោះទេ ហើយតម្លៃនៃគ្រឿងអលង្ការដែលត្រូវបានគេលួចនោះ ក៏មិនទាន់ត្រូវបានគេដឹងនៅឡើយដែរ។

ប្រភព៖ The Sun

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

DR9999

· 2020-04-01

Kob

  • 1
ទៅកាន់

ការណែនាំពិសេស