
bayontv news
· 2020-04-01
គ្រូបង្វឹកភ្នំពេញក្រោនបារម្ភពីទម្រង់លេងដ្បិតចាប់ផ្ដើមរដូវកាលក្រុមធ្វើបានល្អ
#កីឡា# #ភ្នំពេញក្រោន# #ស៊ុំ វណ្ណា# #គ្រូបង្វឹក# #បាល់ទាត់អន្តរជាតិ#
1274
បាល់ទាត់៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានសម្ដែងការបារម្ភជាខ្លាំង ចំពោះការធ្លាក់ចុះទម្រង់លេងរបស់ក្រុម ក្រោយសម្រាកការប្រមូលផ្ដុំបណ្ដោះអាសន្ន ដោយសារការរាតត្បាតជំងឺ Covid-19 ទោះបីចាប់ផ្ដើមរដូវកាលអតីតក្រុមជើងឯក ៦សម័យកាលនេះធ្វើបានល្អយ៉ាងណាក៏ដោយ។ អតីតគ្រូបង្វឹកក្រុមវេស្ទើនដដែលបានបញ្ជាក់ថា អំឡុងពេលសម្រាកនេះក្លិបបានដាក់ចេញនូវវិធានមួយចំនួន ដែលជាការផ្ដល់នូវវីដេអូបច្ចេកទេស និងការហ្វឹកហាត់ខ្លះ សម្រាប់ឲ្យកីឡាករហ្វឹកហាត់ដោយខ្លួនឯង ហើយក្នុងនាមកីឡាករអាជីព លោករំពឹងកូនក្រុមនឹងអនុវត្តតាមគោលការណ៍ក្លិប។
យ៉ាងណាក៏ដោយលោក ស៊ុំ វណ្ណា នៅតែមានការព្រួយបារម្ភចំពោះការមិនបានហ្វឹកហាត់ជុំគ្នា ពិសេសទម្រង់លេង។ លោកថា ការពីរដូវកាល Pre-Season រដូវដល់ចាប់ផ្ដើមរដូវកាល ៥ប្រកួតដំបូង លោកមិនបារម្ភដូច្នេះទេ ដ្បិតកូនក្រុមធ្វើបានល្អ តែពេលនេះខ្ញុំគិតថា ពិតជាគួរឲ្យព្រួយបារម្ភខ្លាំង។ គួរបញ្ជាក់ថា នៅដើមរដូវកាលឆ្នាំ២០២០ ក្រុមភ្នំពេញក្រោនបានចាប់ផ្ដើមយ៉ាងល្អ ដោយឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ស្មើគ្នាជាមួយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដើម្បីគ្រងតំណែងកំពូលតារាងបណ្ដោះអាសន្ន។ ចំពោះការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា នៅមិនទាន់កំណត់ច្បាស់លាស់នោះទេ ដោយរង់ចាំស្ថានភាពការរាតត្បាតជាសកលនៃវីរុស Covid-19 ស្ងប់ស្ងាត់សិន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង

Binbin និង Nini ជាតុក្កតាដ៏ស្រស់ស្អាតបំផុតនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

យោបល់ទាំងអស់ (3)
មិត្ត761923023
· 2020-04-01
hi
CHHORN
· 2020-04-01
ពិតជាគ្រូកីឡាដ៏ល្អ
Visothirith
· 2020-04-01
ស្រលាញ់ទឹកចិត្តលោកគ្រូណាស់
- 1
ទៅកាន់