information-gov

· 2020-04-14

ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល

#COVID-19# #កីឡាអន្តរជាតិ# #ជា ពៅ# #AKP# #កីឡា# #Davis Cup#

958

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — លោក ជា ពៅ អគ្គលេខាធិការរង និងជាគ្រូបង្វឹកក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាវាយកូន បាល់កម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មានកម្ពុជា AKP នៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០នេះ ថា ក្រុមជម្រើសជាតិវាយកូនបាល់ឈុតធំ នៅបន្តការហ្វឹកាហាត់ដដែល ដើម្បីត្រៀមការ ប្រកួតព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនបាល់ Davis Cup កម្រិត៤ តំបន់អូសេអានី នៅប្រទេសតួកមេនីស្ថាន នាខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែការជូនដំំណឹងជាថ្មីរបស់សហព័ន្ធកីឡា វាយកូន បាល់ អន្តរជាតិថា ការប្រកួតនេះត្រូវពន្យាពេលសិន។ លោកអះអាងថា ព្រឹត្តិការណ៍វាយកូន បាល់ពិភពលោក Davis Cup ត្រូវបានពន្យាពេល ដោយសារការរីករាលដាលនៃវិបត្តិជំងឺ កូនវីដ-១៩ រហូតដល់ខែកក្កដា ឆ្នាំ២០២០ ទើបមានការជូនដំណឹងជាថ្មីថាតើ Davis Cup នេះ ត្រូវលើកការប្រកួតទៅខែបន្តបន្ទាប់នាចុងឆ្នាំ២០២០ ឬត្រូវលើក១ឆ្នាំ នាឆ្នាំ២០២១ ខាងមុខ។

លោកបានអះអាងថា តែបើទោះជាយ៉ាងនេះក្តី ក៏ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជាចំនួន៦នាក់កំពុងបន្តការហ្វឹកហាត់បង្កើនសទ្ធិផលបច្ចេកទេស នៅកន្លែងបរិយាកាសបរិសុទ្ធនៃខេត្តកែប ដើម្បីត្រៀមប្រជែងឡើងមកកម្រិត៣វិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស