information-gov

· 2020-04-15

មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម

#កីឡាអន្តរជាតិ# #ស៊ីហ្គេម# #កីឡា# #អាជ្ញាកណ្តាល#

846

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញហេតុផលចំនួនពីរ ដែលអាជ្ញាកណ្តាលកម្ពុជាអាចក្លាយទៅជាអាជ្ញាកណ្តាលអាចដឹកនាំការប្រកួតធំៗប្រចាំទ្វីបអាស៊ី ក៏ដូចជាដឹកនាំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

ចំពោះមូលហេតុចំនួនពីរនោះ ត្រូវបានលោកអះអាងថា ទី១ គឺទាល់តែយើងអាចចូលទៅក្នុងក្រុមអាជ្ញាកណ្តាលឆ្នើមនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដោយជំហានដំបូងត្រូវចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ AFC ក៏ដូចជាការចុះវាយតម្លៃដោយផ្ទាល់គ្រូកម្រិតខ្ពស់របស់AFCលើអាជ្ញាកណ្តាលនៃក្របខ័ណ្ឌលីគកំពូលកម្ពុជាយើង។ ដោយវិធីទី១នេះ គឺដើម្បីឱ្យអាជ្ញាកណ្តាលកម្ពុជាមាននៅក្នុងបញ្ជីឈ្មោះអាជ្ញាកណ្តាលឆ្នើមរបស់ AFC។ រីឯវិធីទី២ គឺ AFC បានបង្កើតសាលាបាល់ទាត់អាជ្ញាកណ្តាល កំណត់កូតាឱ្យយើង ដូចជាមានសិក្ខាសាលាចំនួន ៤ដង ក្នុង១ឆ្នាំៗ ដើម្បីប្រឡងប្រជែងគ្រប់មុខវិជ្ជាទាំងអស់ រាប់ទាំងកម្លាំង បច្ចេកទេស ការយល់ដឹងពីច្បាប់ល្បែង ចិត្តសាស្ត្រ និងចេះប្រើប្រព័ន្ធបច្ចេកវិទ្យា ហើយប្រឡងជាប់រយៈពេល៤ឆ្នាំទើបអាចក្លាយជាអាជ្ញាកណ្តាលកំពូល ប៉ុន្តែអាជ្ញាកណ្តាលម្នាក់អាចក្លាយជាអាជ្ញាកណ្តាលឆ្នើមបានត្រឹម១ឆ្នាំ ឬត្រឹម២ឆ្នាំបាន ក្នុងករណីប្រសិនបើអាជ្ញាកណ្តាលរូបនោះបានបំពេញគ្រប់លក្ខខណ្ឌ ដោយគេអាចចុះឈ្មោះគាត់ទៅ FIFA ហើយអាចបញ្ចូលឈ្មោះគាត់ទៅក្នុងបញ្ជី AFC ទើបគាត់អាចដឹកនាំការប្រកួតធំៗប្រចាំទ្វីបអាស៊ីបាន រាប់បញ្ជូលទាំង ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាបានដូចគ្នាផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស