information-gov
· 2020-04-24
កូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិកធ្វើសមយុទ្ធអាកាសរួមគ្នា ដែលជាការព្រមានជាក់ស្តែងដល់កូរ៉េខាងជើង
#សង្គម# #កិច្ចចរចានុយក្លេអ៊ែរ# #សមយុទ្ធអាកាស# #ការព្រមាន# #នយោបាយជាតិ#
501
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីយោធានៅកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធអាកាសរួមគ្នានៅក្នុងសប្តាហ៍នេះ។
យោងតាមមន្រ្តីទាំងនោះបានឱ្យដឹងថា កងទ័ពអាកាសរបស់កូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពរបស់ពួកគេកាលពីថ្ងៃចន្ទ។ សមយុទ្ធនេះនឹងបញ្ចប់ទៅនៅថ្ងៃសុក្រនេះ។
មន្ត្រីកងទ័ពអាកាសកូរ៉េខាងត្បូងម្នាក់បាននិយាយថា «នេះ គឺជាសមយុទ្ធរួមគ្នាប្រចាំឆ្នាំដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់យើង។ រយៈពេល និងទំហំនៃសមយុទ្ធនេះ គឺប្រហាក់ប្រហែលទៅនឹងសមយុទ្ធកាលពីឆ្នាំមុនៗដែរ»។
យន្តហោះចម្បាំង F-15K និង KF-16 មកពីប្រទេសកូរ៉េខាងត្បូងនិង F-16 មកពីខាងសហរដ្ឋអាមេរិកកំពុងចូលរួមនៅក្នុងសមយុទ្ធនេះ។
សមយុទ្ធដែលកំពុងបន្តធ្វើនេះ ហាក់ដូចជាការព្រមានដល់កូរ៉េខាងជើង។ សម្ព័ន្ធមិត្តបានពន្យារពេលធ្វើសមយុទ្ធអាកាសរបស់ពួកគេកាលពីខែវិច្ឆិកា ដើម្បីគាំទ្រដល់ការទូតជាមួយទីក្រុងព្យុងយ៉ាង ដោយសហរដ្ឋអាមេរិកទទូចដល់កូរ៉េខាងជើងឱ្យវិលត្រឡប់មកវិញនូវសុឆន្ទៈដោយត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង។
ប៉ុន្តែប្រទេសកូរ៉េខាងជើងមិនបានធ្វើអ្វីក្រៅពីការបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េនោះទេ ដោយបានបាញ់គ្រាប់មីស៊ីលចំនួន ៥លើកនៅក្នុងឆ្នាំនេះ ហើយការបាញ់គ្រាប់មីស៊ីលកាលពីពេលថ្មីៗនេះត្រូវបានធ្វើឡើងកាលពីនៅថ្ងៃទី ១៤ ខែមេសា៕
(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
យោបល់ទាំងអស់ (0)