
ទសប៉ាកកា
· 2020-04-30
ភាពស្ងៀមស្ងាត់របស់មនុស្សស្រីមានពីរប្រភេទ
#រឿងនិទាន និងប្រលោមលោក# #អារម្មណ៍# #កម្សាន្ត# #ហាមឃាត់ខ្លួនឯង# #ស្ងៀមស្ងាត់#
23571
មិនមែននៅសុខៗក៏ស្ងៀមស្ងាត់បែបនេះទេ។ វាមានដើម មានហេតុ និងមានផលរបស់វា។ តែវាក៏មិនពិបាកយល់ដែរ គឺច្រើនតែមានមូលហេតុ ២សំខាន់ប៉ុណ្ណោះ។
១. ស្ងៀមស្ងាត់ព្រោះអត់ទ្រាំ
មនុស្សស្រី មិនថាក្នុងរឿងមនោសញ្ចេតនាឬ គ្រួសារ នាងជាមនុស្សដែលពូកែទ្រាំ និងអន់ធន់ខ្លាំងបំផុត។ វាប្រហែលជាជំនាញពីកំណើតរបស់មនុស្សស្រីដែលតម្រូវអោយនាងត្រូវហាមឃាត់ខ្លួនឯងក្នុងការប្រតិកម្មលើអ្វីមួយតាមតែអំពើចិត្ត។ មនុស្សស្រីតែងប្រើអារម្មណ៍ច្រើនជាងមនុស្សប្រុស ហេតុដូចនេះហើយ ជម្រើសដ៏ល្អបំផុតរបស់មនុស្សស្រីគឺហាមឃាត់ខ្លួនឯងក្នុងការបញ្ចេញប្រតិកម្មណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនាងនិងអ្នក ឬមួយក៏គ្រួសារ។ ហេតុនេះ បើនាងស្ងៀមស្ងាត់បានន័យថានាងកំពុងហាមឃាត់ចិត្តខ្លួនឯងកុំអោយធ្វើរឿងអ្វីមួយតាមអារម្មណ៍មិនល្អមួយពេលៗរបស់ខ្លួន ព្រោះខ្លាចជួបរឿងស្តាយក្រោយ ខ្លាចខ្លួនឯងធ្វើអីមួយអោយទៅជាកំហុសដែលមិនអាចស្រោចស្រង់បាន។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
- ទុកអោយនាងស្ងប់ចិត្តដោយខ្លួនឯង ហើយនិយាយពាក្យល្អៗទៅកាន់នាង
- ធ្វើល្អដាក់នាង តែមិនចាំបាច់សួរនាំច្រើន
២. ស្ងៀមស្ងាត់ព្រោះឆ្អែត
បើឆ្អែតចិត្តហើយ ពិតជាពិបាកស្រោចស្រង់វិញណាស់! ក្នុងកាលៈទេសៈបែបនេះ មនុស្សស្រីផ្តើមញញឹមលែងចេញហើយ លេងចង់មាត់ក ឬស្តីរកអ្នកណា។ ហើយសកម្មភាព និងទម្លាប់ប្រចាំថ្អៃក៏ធ្លាក់ចុះ សូម្បីភាពស្រស់ស្រាយក៏បាត់បង់ដែរ។ ហេតុអីហ្ហេស? នាងប្រហែលជាឆ្អែតឆ្អន់នឹងទង្វើដដែលៗដែលអ្នកធ្វើអោយនាងឈឺចាប់ អ្នកអស់ចិត្តខ្វាយខ្វល់ពីអ្វីដែលនាងធ្លាប់រំពឹងគិត ប្តូរមកអោយខ្លួននាងវិញនៅអារម្មណ៍ទទេរស្អាត ស្ពឹកស្រពន់នឹងអារម្មណ៍សោកសៅ។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
- បង្កើតទម្លាប់ស្និតស្នាលនិងផ្អែមល្ហែមដូចកាលដែលចាប់ផ្តើម
- ចំណាយពេលនៅតែពីរនាក់អោយបានច្រើន និងធ្វើអោយនាងយល់ថានាងសំខាន់សម្រាប់អ្នក
- ធ្វើអោយនាងរីករាយរាល់ថ្ងៃ
ថ្នមចិត្តគ្នាទៅវិញទៅមកណា៎ ទើបជីវិតគូមានសុភមង្គល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?
គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi
ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”
យោបល់ទាំងអស់ (0)