
ទសប៉ាកកា
· 2020-05-23
ខុសឬត្រូវអ្នកមានសិទ្ធិសម្រេចយកលទ្ធផលដែលខ្លួនចង់បាន
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #Story#
18004
មានកំហុស សុំទោសហើយក៏លើកលែងទៅ! មានការយល់ខុស បកស្រាយហើយក៏បញ្ចប់រឿងទៅ! គ្មានអ្វីពិបាកទេ។ ធ្វើមនុស្ស គប្បីកុំយកត្រូវតែម្នាក់ឯង ចែកគ្នាត្រូវខ្លះវាប្រហែលជាបានសេចក្តីសុខជាង។
ដើម្បីបញ្ជាក់ថាខ្លួនត្រូវ អ្នកនឹងធ្វើអ្វីខ្លះ? ហើយកាលដែលបានបញ្ជាក់ច្បាស់ថាអ្នកពិតជាបានធ្វើត្រូវហើយ តើអ្នកនឹងទទួលបានអ្វីមកវិញ?
ប្រាកដណាស់! មនុស្សទូទៅតែងមើលរំលងលទ្ធផលទាំងនេះ៖
«ខ្ញុំជាត្រូវ បើខ្ញុំព្រមអន់ បានន័យថាខ្ញុំជាអ្នកខុសហើយ» រឿងតិចតួច មិនអាចអត់ឱនអាធ្យាស្រ័យអោយគ្នាបានទេ ព្រោះតែចង់ចាញ់ឈ្នះ ចង់រកខុសត្រូវខ្លាំងពេក រហូតធ្វើអោយរឿងតូចខ្លាចជារឿងធំ។ ខ្លាំងរៀងខ្លួន លែងខ្វល់ពីអ្វីដែលមាននឹងគ្នាកន្លងមក។ លែងគិតពីមិត្តភាព លែងគិតពីចំណងមេត្រីភាព លែងបែងចែកបងហើយប្អូន សំខាន់អោយតែបញ្ជាក់បានថាខ្លួនឯងត្រូវ គឺដាច់ខាតមិនចុះញ៉ោម។
ក្នុងដំណាក់កាលចាញ់ឈ្នះនេះ អ្នកត្រូវប្រហែលជាអាចស្វែងរកការពិតអោយខ្លួនឯងបាន ហើយខ្លួនអ្នកមុខជាមិនបានបង្កើតកំហុសឆ្លងក្នុងជម្លោះនោះឡើងឡើយ។ ប៉ុន្តែអ្នកឈ្នះ គ្រាន់តែឈ្នះបានការពិតមួយប៉ុណ្ណោះ តែអ្នកបានបាត់បង់ចិត្តចំពោះគ្នាបាត់ទៅហើយ។
រីឯអ្នកខុស ព្រោះតែចង់លាក់បាំងគុណវិបិត្តរបស់ខ្លួន ខំប្រឹងតស៊ូមតិនឹងអ្នកត្រូវរហូតបាត់បង់គ្នា ក៏ព្រោះតែម្ខាងទៀតមិនអាចធ្វើអនចាញ់ខ្លួនបាន...។
ក្រោយពីសង្គ្រាមត្រជាក់រវាងគ្នានឹងគ្នារយៈពេលយូរបន្តិច ទំនាក់ទំនងមួយនេះក៏ប្រេះឆា ព្រោះតែម្នាក់ៗយល់ថា «ខ្ញុំត្រូវ» ។
នេះហើយជាលទ្ធផលចុងក្រោយដែលអ្នកចង់ស្វែងរកថា អ្នកណាខុសអ្នកណាត្រូវ។ ចាំណា៎! រឿងខ្លះ ធ្វើអន់ៗទៅ វាបានសុខជាង ដែលយើងប្រឹងវែកញែករកការពិត។ វាមិនបានខុសគ្នាអីពីជីវិតប្រពន្ធទេ ខុសត្រូវជារឿងដែលជៀសមិនផុត តែបើម្នាក់ៗចាំតែកត់ទុកក្នុងចិត្ត មិនចេះរៀនបំភ្លេច មិនខ្វល់ នោះយើងក៏មិនអាចបន្តផ្លូវវែងឆ្ងាយជាមួយគ្នាបានទៀតដែរ៕
(នេះជាជម្រើសរបស់អ្នក ខុសឬត្រូវអ្នកមានសិទ្ធិសម្រេចយកលទ្ធផលដែលខ្លួនចង់បាន)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រៀនពីច្បាប់ក្រពើ! រៀនមេរៀនពីសត្វមួយនេះ ធានាថា អ្នកនឹងជោគជ័យ ហើយក៏សប្បាយចិត្ត
WHO ព្រមានថា «ពេលវេលាខើចទៅៗហើយ» នៅស៊ូដង់ដែលហែកហួរដោយសង្រ្គាម ដោយសារការរឹតត្បិតលទ្ធភាពទទួលជំនួយ
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ
យោបល់ទាំងអស់ (0)