ទសប៉ាកកា

· 2020-04-30

ព្រោះខ្ញុំគ្មានអ្នកស្រលាញ់

#របស់ខ្ញុំ# #ចំណេះដឹង# #អ្នកស្រលាញ់# #ចូលចិត្ត# #ខ្លួនឯង# #ស្រលាញ់# #អប់រំ និងការងារ#

22878

ដើរផ្សារ មើលកុន ទិញរបស់ដែលខ្លួនស្រលាញ់ជាចំណូលចិត្តរបស់ខ្ញុំ។ មិត្តភក្ដិឬអ្នកផ្ទះតែងតែស្ដីឱ្យខ្ញុំថាចូលចិត្តចំណាយពេលវេលានិងលុយខ្ជះខ្ជាយខ្លាំងណាស់។

មិនប្រាកដទេ! ព្រោះថាក្រៅពីដើរផ្សារខ្ញុំក៏ទៅហាត់កីឡា ចូលរួមសកម្មភាពសង្គមមកច្រើនណាស់ហើយ។ ចំណុចនេះខ្ញុំមិនបានចាយពេលឥតប្រយោជន៍ឡើយ គ្រាន់តែអ្នកមិនដឹង។ ខ្ញុំចូលចិត្តស្លៀកពាក់ស្អាតៗព្រោះធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ប៉ុន្ដែខោអាវចាស់ៗខ្ញុំមិនបានយកទៅបោះចោលទេ។ ខ្ញុំធ្លាប់ប្រមូលវាយកទៅឱ្យមូលនិធិសប្បុរសធម៌ពីរបីដងរួចហើយ។ជាការពិតខ្ញុំជាមនុស្សស្រលាញ់ខ្លួនឯងណាស់ ចូលចិត្តធ្វើអ្វីដើម្បីខ្លួនជាច្រើន ហើយខ្ញុំអាចធ្វើអ្វីបានទាំងអស់ដើម្បីឱ្យខ្ញុំរីករាយ។ ខ្ញុំចំណាយពេលដើរកម្សាន្តជាច្រើន ដើរហើរម្នាក់ឯងស្វែងរកសេរីភាពរបស់ខ្ញុំរហូតប្រាក់ខែតិចតួចជាប្រចាំរបស់ខ្ញុំមិនសូវសល់នោះទេ តែខ្ញុំដូរបាននូវសេចក្ដីសុខផ្លូវចិត្តខ្ញុំមកវិញ។

ដើម្បីគេចពីសម្ពាធការងារ រឿងរ៉ាវគ្រួសារ ឬបញ្ហាសង្គមផ្សេងៗ ខ្ញុំមានតែទៅអង្គុយផឹកកាហ្វេស្ដាប់តន្រ្ដីដើម្បីបន្ធូរអារម្មណ៍ខ្លះ។ ចុងសប្ដាហ៍ក៏ឆ្លៀតពេលទៅហាត់កីឡា ឬមើលកុនដើម្បីកម្សាន្តខ្លះ។ ព្រោះខ្ញុំគ្មានអ្នកស្រលាញ់ហ្នឹងហើយទើបបានជាខ្ញុំត្រូវស្រលាញ់ខ្លួនឯងឱ្យច្រើនបន្ដិច គប្បីនឹងខ្លួនឯងច្រើនបន្តិច កុំឱ្យមានអារម្មណ៍ឯកានោះអី។ មានអីមិនល្អ! គ្រាន់តែស្លៀកពាក់ស្អាតបាត ទៅកន្លែងដែលខ្លួនចង់ទៅ ញ៉ាំរបស់ដែលខ្លួនចូលចិត្ត ប៉ុណ្ណឹងអាចធ្វើឱ្យយើងមានក្ដីសុខណាស់ទៅហើយ។ព្រោះខ្ញុំគ្មានអ្នកស្រលាញ់ ទើបខ្ញុំត្រូវចាប់ផ្ដើមស្រលាញ់ខ្លួនឯង។ បើគ្មានអ្នកស្រលាញ់ ហេតុអីក៏មិនស្រលាញ់ខ្លួនអ្នក? វាក៏ល្អជាងការរអ៊ូរទាំថាគ្មានអ្នកស្រលាញ់ គ្មានអ្នកចាប់អារម្មណ៍នឹងខ្លួន ដូច្នេះយើងទៅធ្វើខ្លួនជាមនុស្សដែលគួរជាទីចាប់អារម្មណ៍របស់គេវិញទៅ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស