Wow Cambodian
· 2020-05-08
សួនផ្កាចម្រុះពណ៌ក្បែរជើងភ្នំ កំពុងល្បីនៅស្រុកបន្ទាយស្រី
#ដើរលេង# #បន្ទាយស្រី# #រេស៊ីដិន# #សួនផ្កា# #ដើរលេងស្រុកខ្មែរ#
9106
សួនច្បារចម្រុះពណ៌ដ៏ស្រស់ស្អាតមួយកន្លែងក្នុងទឹកដីសៀមរាបត្រូវបានបង្កើតដាំដុះ រៀបចំដោយ ក្រវ៉ាន់សៀមរាប រេស៊ីដិន ស្ថិតក្នុងទឹកដីស្រុកបន្ទាយស្រី។
ត្បិតកិច្ចការរៀបចំដាំដុះនោះមិនទាន់ជារួចរាល់ក៏ដោយ តែអ្នកទេសចរនៅតែអាចទៅទស្សនាកម្សាន្ត និងផ្ដិតយករូបភាពស្អាតៗបានជាមួយបរិយាកាសទីជនបទស្រុកស្រែ មានសួនផ្កាចម្រុះពណ៌ ក្បែរជើងភ្នំ និងមើលថ្ងៃលិចជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ វានឹងក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
សួនផ្កាចម្រុះពណ៌ខាងលើមានទីតាំងស្ថិតក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ធ្វើដំណើរហួស រមណីយដ្ឋានប្រវត្តិសាស្ត្រក្បាលស្ពាន បន្តិចឃើញដីឡូតិ៍មួយកន្លែងខាងឆ្វេងដៃ នោះអ្នកនឹងទៅដល់ហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
ការណែនាំពិសេស
ប្រទេសចិននៅក្នុងកំណាព្យ៖ការឡើងភ្នំនៅទេសភាពនៃរដូវផ្ការីក
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ
ពរជ័យទាំង ៥ ប្រការ អ្នកណាទទួលបាន គឺសំណាងអស្ចារ្យណាស់នៅក្នុងជីវិតនេះ
ជនអន្តោប្រវេសន៍ ប្រារព្ធពិធី Good Friday នៅព្រំដែនរបងបន្លាលួសរបស់រដ្ឋតិចសាស់
យោបល់ទាំងអស់ (0)