
Wow Cambodian
· 2020-06-03
ជិះកង់ជាក្រុមគយគន់សម្បត្តិបេតិកភណ្ឌកំពុងពេញនិយមនៅសៀមរាប
#បេតិកភណ្ឌ# #ដើរលេង# #ប្រាសាទអង្គរវត្ត# #ដើរលេងស្រុកខ្មែរ# #សៀមរាប#
24994
ការផ្លាស់ប្ដូរនូវមធ្យោបាយទេសចរណ៍ថ្មីមួយកំពុងលេចឡើងនៅអង្គរ ដោយគេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើននាំគ្នាជិះកង់ហាត់ប្រាណ ឬរត់កម្សាន្តនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរយ៉ាងពេញនិយម។
អ្នកទេសចរទាំងនោះជិះកង់ចេញពីក្រុងសៀមរាបឆ្ពោះទៅឧទ្យានអង្គរ ដោយកាត់តាមមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ចូលក្រុងអង្គរធំតាមខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន ប្រាសាទបាពួន ព្រះលានជល់ដំរី បត់តាមវង់តូច ឬខ្លះហួសទៅតាមវង់ធំតែម្ដងដែលមានក្រុមប្រាសាទធំៗជាច្រើនដូចជាព្រះខ័ន, នាគព័ន្ធ មេបុណ្យខាងកើត និងប្រែរូបកំពុងរង់ចាំនៅទីនោះ។
អ្នកជិះតាមផ្លូវវង់តូច គឺត្រូវកាត់តាមខ្លោងទ្វារជ័យក្រុងអង្គរធំ សួនបណ្ដុះកូនឈើរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ស្រះស្រង់ ប្រាសាទក្រវាន់ជាដើម។
តាមការសង្កេតឱ្យតែដល់ម៉ោង៤ទៀបភ្លឺឡើង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចាប់ផ្ដើមជិះកង់ និងរត់ហាត់ប្រាណរហូតដល់ម៉ោង ៧-៨ ព្រឹក ក៏នៅតែមានអ្នកជិះកង់ដែរ ហើយនៅពេលល្ងាចវិញ គេឃើញមានអ្នកជិះកង់ចាប់ពីម៉ោង៤ រហូតដល់ព្រលប់ក៏មាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

ការណែនាំពិសេស
យោបល់ទាំងអស់ (0)