បង្ហោះផ្សាយ

ខ្មែរ

ទសប៉ាកកា

· 2020-06-08

មើលតាមទស្សនៈស្នេហាវិជ្ជា អាពាហ៍ពិពាហ៍ប្រៀបបានទៅនឹងខ្សែបន្ទាត់អេក្វាទ័រមួយ

#រឿងនិទាន និងប្រលោមលោក# #សុភមង្គល# #អេក្វាទ័រ# #កម្សាន្ត#

22719

ស្នេហាមានភាពរំញោចខ្លាំងម៉្យាង អាចធ្វើអោយមនុស្សងប់ងល់គ្មានទីបញ្ចប់ក្នុងក្តីស្រលាញ់។ មែនហើយ វាហាក់ដូចបានរស់ក្នុងឋានសុខមួយ ដែលភាគច្រើននៃភាសារ៉ូមែនទិកអោយនិយមន័យថា "ពិភពលោកពណ៌សុីជម្ពូ" នោះឯង (គឺពោពេញដោយសុភមង្គល និងភាពរំភើបនៃសេចក្តីស្នេហា)។ ហើយមនុស្សនៅលីវភាគច្រើនតែគិតទុកថា ទីបញ្ចប់ដ៏ល្អបំផុតរបស់ស្នេហាគឺជាអាពាហ៍ពិពាហ៍។

(រូបតំណាង)

ដូចពាក្យចាស់តែងតែនិយាយថា «គូស្វាមីភរិយាដំបូងៗផ្អែមល្ហែមណាស់!»។ ហេតុអី?

អាពាហ៍ពិពាហ៍ គឺជាការទទួលខុសត្រូវគ្មានទីបញ្ចប់របស់មនុស្សម្នាក់ៗ។​ ជួបសុខ ឬជួបទុក្ខជាការប្រព្រឹត្តឡើងរបស់មនុស្សពីរនាក់ដែលស្រលាញ់គ្នា។

ស្ថិតនៅក្នុងស្ថានភាពចាប់ផ្តើមនៃភាពអាក្រក់របស់ជីវិតរៀបការ វាប្រៀបបាននឹងបន្ទាត់ខ្សែអេក្វាទ័រ (ដែលយើងបានស្គាល់ក្នុងមុខវិជ្ជាផែនដីវិជ្ជា & វិទ្យាសាស្ត្រថា វាជាតំបន់រំញ័រដ៏គ្រោះថ្នាក់បំផុត) វាមានរំញ័រតិចៗ ធ្វើអោយយើងយល់ថាវាគ្រាន់តែជាសញ្ញាព្រមានធម្មតាៗ ហើយក៏ភ្លេចប្រុងប្រយ័ត្ននឹងរឿងនេះ រហូតបណ្តោយអោយវាក្លាយជារឿងផ្សេង...។

(រូបតំណាង)

បើធៀបជីវិតអាពាហ៍ទៅនឹងខ្សែបន្ទាត់អេក្វាទ័រ គឺត្រូវធៀបវានៅពេលឈ្លោះគ្នា ព្រោះថា៖

គូខ្លះឈ្លោះគ្នា ព្រោះរឿងក្បត់ចិត្ត៖​ រឿងក្បត់ផិតនេះក្នុងសង្គមខ្មែរភាគច្រើន ខុសហើយ សុំទោសក៏ត្រូវរូវគ្នាវិញ ព្រោះតែចិត្តមិនដាច់ ចង់ធ្វើដើម្បីកូន ដើម្បីរក្សាឈ្មោះថាគ្រួសារ ក៏ព្រមអភ័យទោសហើយជានាគ្នាវិញ រហូតគ្រួសារខ្លះក្លាយជាទម្លាប់ផិតគ្មានទីបញ្ចប់។ ព្រោះតែងារជាឧត្តមភរិយា ឬងារជាឧត្តមស្វាមី ស៊ូទ្រាំរស់ជាមួយគ្នាជាមួយនឹងការចងចាំអាក្រក់ៗរាប់មិនអស់ ក្បែរគ្នាព្រោះទំនួលខុសត្រូវ មិនព្រមលែងលះ តែលួចមានថ្មី ហើយដាក់សុភាសិតមួយឃ្លាមកបិតបាំងកំហុសឆ្គង ទុកថាជារឿងសាមញ្ញៗ «មនុស្សប្រុសមានស្រីជារឿងធម្មតា តែមិនចោលប្រពន្ធកូនឡើយ»

* គំនិតគួរពិចារណា៖ ចុងបញ្ចប់នៃជីវិតរបស់មនុស្ស មិនបានត្រូវបញ្ចប់នៅវគ្គនេះទេ អ្នកអាចរកសុភមង្គលពិតដោយវិធីរបស់អ្នក។

- គូខ្លះឈ្លោះគ្នា ព្រោះវិបិត្តសេដ្ឋកិច្ច៖ អត់លុយ គឺអារម្មណ៍មិនល្អ! ហើយអោយតែអារម្មណ៍មិនល្អគឺធ្វើអីក៏ខ្នើសចិត្តគ្នាដែរ។ ឈ្លោះចុះឈ្លោះឡើង ឈ្លោះបានតែរឿងបំផ្លាញក្តីសុខគ្រួសារ ហើយលុយក៏មិនរត់រក។

* គំនិតគួរពិចារណា៖ ចូរដាក់ទុនពេលវេលាឈ្លោះគ្នា ទៅធ្វើរឿងណាមួយដែលអាចបង្កើនចំណូលបាន។

គូខ្លះឈ្លោះ ព្រោះយល់ច្រលំ៖ ម្នាក់ៗតែងអះអាងថាស្គាល់គ្នាច្បាស់ទៅវិញទៅមក មិនខ្ចីសួរនាំ មិនខ្ចីអើពើ យូរៗក្លាយជាអារម្មណ៍ល្អក់កកររហូតឈានដល់អស់អារម្មណ៍ស្រលាញ់គ្នា ហើយបើធ្ងន់ធ្ងរវិញ ដល់ថ្នាក់យកគ្នាជាសត្រូវ​ទៀតផង។

* គំនិតគួរពិចារណា៖ បើខឹងប្រាប់ បើមិនច្បាស់សួរ កុំទុកសំនួរសួរឆ្លើយខ្លួនឯង ព្រោះមានរឿងច្រើនណាស់ដែលស្មានមិនដល់។

(រូបតំណាង)

គេថាអាពិពាហ៍ជាចំណងប្រាំប្រការ ហើយគូស្នេហ៍ភាគច្រើនពីបាកឆ្លងផុតដំណាក់មួយៗនៃស្នេហាខ្លាំងណាស់។

ស្នេហាដ៏មានសុភមង្គលមួយជាការចងក្រងឡើងរបស់មនុស្សពីរនាក់ដែលស្មោះស័គ្ម្រនឹងគ្នា មានចិត្តរួមគ្នាបង្កើតវិថីជីវិតគ្រួសារដ៏មានសុភមង្គលមួយ។ ដូច្នេះ អាពាហ៍ពិពាហ៍ជាទំនួលខុសត្រូវរបស់មនុស្សពីរនាក់ មិនមែនជាតួនាទីរបស់មេគ្រួសារ ឬតែភរិយាឡើយ។ បើពិតជាចង់បានសុភមង្គលពិតត្រូវរៀនបាលីនាំសុខទាំងបួន «អត់ឱន លើកលែង​ និយាយតែពាក្យល្អ និងផ្តល់ក្តីស្រលាញ់គ្រប់ពេល»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (114)

sopheak tra080056877

· 2020-10-11

😋😋😋😋😋😋

KunchieM

· 2020-10-10

អរគុណសម្រាប់ចំណេះដឹងល្អៗ💜

មិត្ត571537537

· 2020-10-03

😃😃😃

53317782

· 2020-09-28

👍🏾

Ean SOPHAL

· 2020-07-09

🙄🙄🙄🙄

សម្រស់ និង សុខភាព

· 2020-07-09

👉👍🤝🙏

sopheak 03435367

· 2020-07-09

👍👍👍👍👍

មិត្ត54761776

· 2020-07-09

👍👍👍

ID1321020421312952

· 2020-07-09

👍👍👍

មិត្ត71152645

· 2020-07-08

😍😍🤐

សុភានិមិត្ត

· 2020-07-07

«គូស្វាមីភរិយាដំបូងៗផ្អែមល្ហែមណាស់!»។👍យូរៗ ទៅ🤐😕

Gunnar

· 2020-07-07

🤔🤔🤔🤔🤔

I Sok Leng

· 2020-07-07

👍👍👍👍

Rath Ran285@email co

· 2020-07-07

😍😍😍😍😍

Meng Leng 666 Kh

· 2020-07-07

👍👍👍

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 8
ទៅកាន់