បង្ហោះផ្សាយ

ខ្មែរ

My Mood

· 2020-06-09

ស្នេហាជាអារម្មណ៍ដែលប្រែប្រួលឥតឈប់ឈរក្នុងវិនាទីនៃជីវិត

#រឿងនិទាន និងប្រលោមលោក# #អារម្មណ៍# #កម្សាន្ត# #ស្រលាញ់#

10405

មិនបានចង់គិតពីគេប៉ុន្មានទេ តែអាខួរក្បាលឆ្កួតឡប់នេះវាមិនស្តាប់បញ្ជា វាចូលចិត្តគិត វាចូលចិត្តមានរូបគេគ្រប់ពេលវេលា ហើយមិនខ្វល់ថាម្នាក់ដែលមានជីវិតជាប់វាកំពុងវេទនាប៉ុណ្ណាទេ...

មិនដឹងថាក្នុងចិត្តនេះយ៉ាងម៉េចទេ គ្រាន់តែដឹងថាមួយថ្ងៃៗគិតដល់តែរូបគេឥតឈប់ ចង់ក្បែរគេ ចង់មើលថែគេ (សង្ស័យចង់សរសៃរប្រសាទហើយមើលទៅ) ។

ក្នុងចិត្តចេះតែនឹកគិតខ្វល់ខ្វាយពីសុខទុក្ខគេ ចង់ដឹងថាគេបានសុខទេ? គេឯកាទេ? គេឈឺឬជា? គេៗៗ! គឺមានតែរូបគេពេញអេក្រង់ខួរក្បាលហើយ...

អារម្មណ៍មួយនេះ មានតែមនុស្សដែលលួចស្រលាញ់គេទើបយល់ច្បាស់! ព្រោះតែខ្លួនស្រលាញ់គេ ចង់ដឹងគ្រប់យ៉ាងពីសុខទុក្ខគេ តែក៏មិនដឹងប្រើឋានៈអ្វីទៅស្វែងយល់ពីគេ ។ ដូច្នេះមានតែអង្គុយច្របូកច្របល់គំនិតតែម្នាក់ឯង (គួរឱ្យអាណិតមែនណ៎!) ។

ច្បាស់ណាស់! អារម្មណ៍ដែលស្រលាញ់គេខ្លាំងគឺវាបែបនេះ...

វាថប់ៗ តឹងទ្រូង ណែនឱរ៉ារកថាមិនត្រូវ តែងរែងព្រួយចំបែងចិត្តរាល់ថ្ងៃនឹកគិតដល់គេ ។ ហើយបើសិនជាបានដឹងថាគេគ្មានក្តីសុខទេ ចិត្តនេះនៅមិនស្ងៀមទេ មុខជាវេទនាជាងចិត្តគេទៅទៀត (ព្រោះតែបារម្ភខ្លាំង ព្រោះតែស្រលាញ់គេជាងខ្លួនឯងហ្នឹងហើយ) ។

ស្នេហាជាអារម្មណ៍ ៣៦០ដឺក្រេដែលប្រែប្រួលឥតឈប់ឈរក្នុងវិនាទីនៃជីវិត ដូច្នេះហើយទើបមនុស្សគ្រប់រូបតែងទទួលស្គាល់ថា​ ស្នេហាជាអារម្មណ៍មហាសាគរ​ដែលអាចអោយមនុស្សរីករាយ និងកើតទុក្ខ ហើយហ៊ានដល់ថ្នាក់ ធ្វើអ្វីៗដែលនឹកស្មានមិនដល់ជាច្រើន ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (158)

sushi mochii

· 2020-10-22

🤗🤗

មិត្ត691896035

· 2020-10-15

😍😍😍

sopheak tra080056877

· 2020-10-11

🤗🤗🤗🤗🤗🤗

KunchieM

· 2020-10-10

អរគុណសម្រាប់ចំណេះដឹងល្អៗ💜 ពិតណាស់បាទ

មិត្ត571537537

· 2020-10-03

😃😃😃

សំណាង សៀម រាប

· 2020-09-28

🤔🤔

មិត្ត409228981

· 2020-09-20

🤔🤔🤔

MINH​ RECORD​

· 2020-09-11

👍👍👍

000999

· 2020-07-10

😍😍😍

មិត្ត376439106

· 2020-07-10

good

AhLy konpov

· 2020-07-10

👍👍👍👌🤠

ID77119642

· 2020-07-10

😍😍😍😍

មន្នីចន្ទសុវណ្ណរត្ន

· 2020-07-10

🤔🤔🤔

Naratphin

· 2020-07-10

sweat

មិត្ត588278652

· 2020-07-10

Hi

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 11
ទៅកាន់