
My Mood
· 2020-06-23
កថាអារម្មណ៍
#អំពើល្អ# #រឿងនិទាន និងប្រលោមលោក# #កថាអារម្មណ៍# #កម្សាន្ត# #ស្រលាញ់ខ្លួនឯង#
2668
មនុស្សជាច្រើនតែងមានការជួបប្រទះដូចគ្នាគ្រាន់តែយើងមិនបានដឹងថាម្នាក់នោះនៅជ្រុងណាមួយនៃផែនដីប៉ុណ្ណោះ!
ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តប្រើការសរសេរមករៀបរាប់ពីអារម្មណ៍របស់ខ្លួន និងសង្គមជីវិតដែលគ្មានពណ៌សម្រាប់ខ្ញុំ...
ឧបសគ្គជីវិត អ្នកណាក៏ធ្លាប់ជួបអ្នកណាក៏ធ្លាប់យល់ដែរគ្រាន់តែអ្វីដែលខ្ញុំដែលខ្ញុំធ្លាប់ជួបវាខុសពីអ្វីដែលអ្នកដទៃធ្លាប់ជួបប្រទះតែប៉ុណ្ណោះ! ដូច្នេះហើយខ្ញុំក៏មិនហ៊ាននិយាយថាអ្នកណាពិបាកជាងអ្នកណាដែរ។
“យកចិត្តគេដាក់ចិត្តយើង” ខ្ញុំមិនធ្លាប់ទៅមើលងាយថាអ្នកណាម្នាក់ទន់ខ្សោយនៅក្នុងដំណើរជីវិតគេទេ ព្រោះខ្ញុំក៏មិនមែនជាមនុស្សដែលស្ថិតនៅក្នុងស្ថានភាពនោះដូចគេ ហើយខ្ញុំជឿថា... គេមុខជាលំបាកណាស់ហើយដែលហ៊ានពោលពាក្យថា “ ពិបាក ” ។
សម្រាប់ខ្ញុំវិញ! ភាពលំបាកដ៏ធំបំផុតនៅក្នុងចិត្តខ្ញុំគឺការដែលមិនអាចជួយអ្នកដទៃបាន ។ មនុស្សគ្រប់គ្នាតែងឆ្ងល់ពីទង្វើរបស់ខ្ញុំ តែខ្ញុំក៏មិនសូវយល់ពីខ្លួនដែរ ក៏មិនដឹងគួរបកស្រាយបែបណាដែរ គ្រាន់តែដឹងថា... ព្រោះបញ្ហាជីវិតខ្ញុំមិនអាចដោះស្រាយបាន ដូច្នេះហើយទើបខ្ញុំយកការងារជាច្រើនដើម្បីបន្លប់គំនិតស្មុគស្មាញរបស់ខ្លួនឯង រហូតយូរៗក៏ក្លាយទៅជាទម្លាប់មួយក្នុងការជួយអ្នកដទៃ ក៏ជាក្តីអាណិតអាសូរចំពោះខ្លួនឯងដូចគ្នាដែលជួយខ្លួនឯងមិនបានរឹតតែមិនអាចពឹងពាក់អ្នកដទៃបាន ដូចនេះហើយរាល់មនុស្សដែលខ្ញុំបានធ្វើល្អដាក់សុទ្ធតែខ្ញុំបានចាត់ទុកគេជារូបខ្ញុំ ដោយហេតុផលគ្រាន់ចង់លួងខ្លួនឯងប៉ុណ្ណោះ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ

កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ

កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

យោបល់ទាំងអស់ (0)