បង្ហោះផ្សាយ

ខ្មែរ

My Mood

· 2020-06-10

អារម្មណ៍មនុស្សដែលកំពុងមានបញ្ហាក្នុងចិត្ត

#រឿងនិទាន និងប្រលោមលោក# #បកស្រាយ# #បញ្ហាក្នុងចិត្ត# #កម្សាន្ត# #ការយល់ច្រលំ#

6659

មានរឿងហេតុច្រើនណាស់ដែលមនុស្សមិនប្រាថ្នាចង់ជួប មិនប្រាថ្នាចង់ស្គាល់ ហើយរឹតតែមិនចង់បានវាចូលមកក្នុងជិវិតថែមទៀត តែការគិតមិនដូចសេចក្តីប្រាថ្នា គ្មាននរណាម្នាក់ដែលអាចជៀសនឹងការពិតដែលប្រុងនឹងកើតនោះទេ យើងក៏មិនអាចហាមឃាត់បញ្ហាគ្រប់យ៉ាងមិនឲ្យចូលក្បែរជីវិតយើងបានដែរ។

មានកំហុស សុំទោសហើយក៏លើកលែងទៅ មានការយល់ខុស បកស្រាយហើយក៏បញ្ចប់វាទៅ គ្មានអ្វីពិបាកទេ ប៉ុន្តែចំពោះការយល់ច្រឡំខ្លះបានធ្វើឲ្យយើងពិបាកនឹងបកស្រាយ សុខៗស្រាប់តែត្រូវវេចស្ពាយនូវកំហុសដែលខ្លួនមិនបានសាងទៅវិញ។ វាគ្មានបញ្ហាទេចំពោះការយល់ច្រឡំដែលគេមិនព្រមស្តាប់ការបកស្រាយ ប៉ុន្តែការបកស្រាយវារឹតតែគ្មានតម្លៃទេនៅពេលដែលមនុស្សម្នាក់នោះមកចង់ស្តាប់ការបកស្រាយរបស់យើង និងទុកការបកស្រាយនេះគ្រាន់តែជាលេស។

មានរឿងចៃដន្យជាច្រើនដែលកើតមានក្នុងជីវិតខ្ញុំ មានរាប់រយលានហេតុផលដែលខ្ញុំមិនធ្លាប់បកស្រាយចំពោះការយល់ច្រឡំ ហើយមានពេលខ្លះខ្ញុំស៊ូរក្សាភាពស្ងៀមស្ងាត់ប្រសើរជាងស្តាប់លឺគេថា “ គ្រាន់តែជាលេស ” (បើបែបនេះ សុខចិត្តឲ្យអ្នកដទៃយល់ច្រឡំ មិនចង់បកស្រាយទេ ទៅជាយ៉ាងណាក៏យ៉ាងហ្នឹងទៅ គ្រាន់បើជាងតាមអង្វរគេឱ្យគេជឿដែរ)។

មិនយល់ដែរ... ហេតុអីជីវិតខ្ញុំជួបតែរឿងហេតុចៃដន្យដែលពិបាកបកស្រាយបែបនេះ! តើជីវិតខ្ញុំចារមកថាត្រូវតែជួបនឹងរឿងហេតុបែបនេះរហូតតើមែនទេ? ខ្ញុំតែងត្រូវគេបង្ខំឲ្យស្ពាយកំហុសដែលខ្ញុំមិនបានធ្វើ (មិនដឹងទេ អារម្មណ៍ខ្ញុំនៅពេលដែលជួបនឹងរឿងនេះម្តងៗក៏ពិតជាឆ្អែតចិត្ត ចង់ស្ងៀមស្ងាត់ មិនចង់បកស្រាយអ្វីទាំងអស់) ប៉ុន្តែកុំគិតថាខ្ញុំនឹងបកស្រាយ មិនចង់ទេ ក៏ហត់នឿយនឹងរឿងនេះបែបនេះដែរ បណ្តោយតាមហ្នឹងចុះ។


ពេលខ្លះ ខ្ញុំក៏លួចអន់ចិត្តហេតុអីគេមិនសាកល្បងទុកឱកាសឱ្យខ្ញុំបានបកស្រាយ? ហេតុអីគេមិនគិតអាណិតដល់ចិត្តខ្ញុំ? បើគេពិតជាចង់ស្តាប់ខ្ញុំបកស្រាយ គេប្រាកដជាទុកពេលឱ្យខ្ញុំបាននិយាយមុននឹងគេចោទប្រកាន់កំហុសនោះមកលើខ្ញុំ។ ណ្ហើយចុះ ក្នុងចិត្តគេបានមិនជឿជាក់លើខ្ញុំស្រាប់ទៅហើយ បើអញ្ចឹងមានតែបណ្តោយតាមការគួរចុះ៕

(នេះគ្រាន់តែជាអារម្មណ៍មនុស្សដែលកំពុងមានបញ្ហាក្នុងចិត្ត សុញនឹងគំនិតគិតអ្វីមិនចេញប៉ុណ្ណោះ ចូរអ្នកពិចារណាឡើងវិញពីចំណុចនេះ រឿងខ្លះមិនអាចចេះតែបណ្តោយវានោះទេ វាអាចនឹងក្លាយជារឿងធំជាងនេះក៏ថាបាន)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)