
Wow Cambodian
· 2020-06-12
ស្រះបុរាណប្រាសាទព្រះវិហារល្បីសក្ដិសិទ្ធិរហូតស្ដេចថៃ យកទឹកពីទីនោះទៅធ្វើពិធីអភិសេក
#ពិធីអភិសេក# #ដើរលេង# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រះវិហារ# #ប្រាសាទ#
30222
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនឹងទឹកសមុទ្រ។
ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់ នឹងព្រំ ប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទភ្នំព្រះវិហារ ត្រូវថៃហៅថា ខោផ្រះវិហាន ដែលខោមានន័យថាភ្នំ ចំណែកពាក្យ ផ្រះវិហានមកពីភាសាខ្មែរថាព្រះវិហារ។
ជនជាតិថៃគោរព និងចង់កាន់កាប់ប្រាសាទព្រះវិហារណាស់ ដោយសារតែភាពសក្ដិសិទ្ធិ និងអស្ចារ្យនៃស្ថាបត្យកម្មសំណង់សាសនាព្រាហ្មណ៍មួយនេះ។ នៅលើភ្នំមានស្រះមួយដែលបុព្វបុរសខ្មែរយើងអាចជីកស្រះនៅលើខ្នងភ្នំ ដើម្បីផ្ទុកទឹកសម្រាប់ប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ។
ស្រះទឹក ដែលយើងបានឃើញនៅខាងឆ្វេងដៃ នៅពេលឡើងទៅដល់ខ្លោងទ្វារទី២ នៃប្រាសាទព្រះវិហារនេះ គឺល្បីថាជាស្រះនៃទឹកមន្តដ៏ពូកែសក្ដិសិទ្ធិមួយ មានឫទ្ធិមន្តអាគមអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ។
សូម្បីតែកាលដែលអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុនអាឌុលយ៉ាដេត (រាមាទី៩) ឡើងគ្រង រាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃក៏បានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

ការណែនាំពិសេស
យោបល់ទាំងអស់ (0)