
Wow Cambodian
· 2020-08-09
"ប្រាសាទភ្នំក្រោម" ទីគយគន់ព្រះអាទិត្យលិចដ៏ស្រស់ស្អាតប៉ុន្តែអ្នកទេសចរមើលរំលង
#ប្រាសាទភ្នំក្រោម# #ដើរលេង# #ព្រះឥសូរ# #អ្នកទេសចរ# #ដើរលេងស្រុកខ្មែរ#
34925
ភ្នំក្រោមជាកូនភ្នំមួយមានកម្ពស់១៤០ម៉ែត្រមានចម្ងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ នៅលើនោះមានប្រាសាទមួយដែលកសាងតាំងពីចុងសតវត្សទី៩មកម្ល៉េះ។ អ្នកស្រុកឲ្យឈ្មោះថាប្រាសាទភ្នំក្រោមទៅតាមឈ្មោះភ្នំ។
ប្រាសាទភ្នំក្រោមត្រូវបានស្ថាបនាដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។
ប្រាង្គកណ្ដាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និងខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និងមានគោបុរៈនៅទិសខាងកើត។ ប្រាសាទភ្នំក្រោមមានបណ្ណាល័យ ឬហោត្រ័យចំនួនបួននៅទិសខាងកើត។
ភ្នំក្រោមគឺជាទីតាំងទស្សនាថ្ងៃលិចដ៏ល្អបំផុតមួយនៅសៀមរាបជាមួយនឹងទិដ្ឋភាពបឹងទន្លេសាបយ៉ាងធំល្វឹងល្វើយ ពោលគឺមិនចាញ់ភ្នំបាខែង និងភ្នំបូកប៉ុន្មានទេ។ អ្វីដែលពិសេសគឺភ្នំក្រោមអាចធ្វើដំណើរដោយរថយន្តសឹងឡើងជិតដល់កំពូលភ្នំ ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកទេសចរជាងភ្នំបាខែង។ យ៉ាងណាមិនសូវមានភ្ញៀវទេសចរច្រើននោះទេដែលបានទៅទីនោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (0)